ប្រទេស​ថៃ កំពុង​ទទួល​រៀបចំ​ការ​ប្រកួត​បាល់ទះ​ក្នុង​សាល​​ផ្នែក​បុរស​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2022 Asian Men’s Volleyball Cup ក្នុង​ខេត្ត Nakhon Pathom ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​១៤ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ក្រុម​ខ្លាំង​មក​ពី​ជុំ​វិញ​ទ្វីប​អាស៊ី​ចំនួន​១១​ក្រុម​ចូលរួម។

ក្រុម​ដែល​ចូលរួម​បែងចែក​ជា​ ៤ពូល​ដើម្បី​សន្សំ​ពិន្ទុ​រក​ក្រុម​ខ្លាំង​បន្ត​កៅអី​ឡើង​ទៅ​ដណ្តើម​ជើង​ឯក​ប្រចាំ​ទ្វីប ដោយ៖
-​ពូល A៖ ថៃ (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង,​ហុងកុង
-​ពូល B៖ អ៊ីរ៉ង់,​ប៉ាគីស្ថាន
-ពូល C៖ ជប៉ុន,​អូស្រ្តាលី,​ឥណ្ឌា
-ពូល D៖ ប៉ារ៉ែន, ចិន និង​តៃវ៉ាន់

ការ​ពិត​ក្រុម​ដែល​មាន​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពានរង្វាន់​នេះ​មាន​១៣ក្រុម ប៉ុន្តែ​មាន​២ក្រុម​ប្រកាស​ដក​ខ្លួន​ដោយ​ក្នុង​នោះ​មាន​កាតារ និង​កាហ្សាក់ស្ថាន។

សម្រាប់​​លទ្ធផល​ប្រកួត​​ថ្ងៃ​បើក​ឆាក​ ថ្ងៃ​អាទិត្យ ម្សិលមិញមាន៖
-ហុងកុង ០-៣ ថៃ
-ឥណ្ឌា ០-៣ ជប៉ុន
-តៃវ៉ាន់ ០-៣ បារ៉ែន
ចំណែក​ប្រកួត​នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​សីហា នេះ​មាន៖

-អូស្រ្តាលី ប៉ះ ឥណ្ឌា (ម៉ោង​៩ព្រឹក)
-កូរ៉េខាងត្បូង ប៉ះ ហុងកុង (ម៉ោង​១២ថ្ងៃត្រង់)
-ប៉ាគីស្ថាន ប៉ះ អ៊ីរ៉ង់ (ម៉ោង​៣រសៀល)
-ចិន ប៉ះ តៃវ៉ាន់ (ម៉ោង​៦​ល្ងាច)

ពានរង្វាន់​នេះ​រៀបចំ​រាល់​២ឆ្នាំ​ម្តង​ចាប់​ពី​ឆ្នាំ​២០០៨ មក ស្រប​ពេល​ដែល​​ក្រុម​អ៊ីរ៉ង់ ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៣ដង (២០០៨,​២០១០,​២០១៦) ខណៈ​ក្រុម​៣ប្រទេស​ធ្លាប់​ឈ្នះ​ម្នាក់​ម្តង​គឺ​ចិន (២០១២) កូរ៉េខាងត្បូង (២០១៤)​និង​កាតារ (២០១៨)៕

Share.