អតីតថ្នាលយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងជាសមាជិកពាក់អាវលេខ១១របស់ក្លិបបាល់ទាត់វិសាខា កីឡាករ ម៉ាត់ សាក់រវី កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានវ័យ២៣ឆ្នាំ លេងឲ្យខេត្តកោះកុងអេហ្វស៊ី។

ម៉ាត់ សាក់រវី បានរងរបួសជង្គង់ខាងឆ្វេងអំឡុង ខែមេសា ឆ្នាំ២០១៧ ហើយក៏បានវះកាត់ប្រកបដោយជោគជ័យ កាលពីខែឧសភា ឆ្នាំ២០១៧។

រហូតមកដល់អំឡុង ខែកុម្ភៈ ឆ្នាំ២០១៨ កីឡាកររូបនេះអាចចូលហ្វឹកហាត់ជាក្រុមសារជាថ្មី នឹងត្រូវបានលោក ហុក សុជីវ័ន ផ្លាស់ប្ដូររូបគេឱ្យចូលប្រកួតនៅចុងម៉ោងក្នុងជំនួប វិសាខា យកឈ្នះ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៣-២។

លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កីឡាករ ម៉ាត់ សាក់រវី ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់វិសាខា និងជាសមាជិកក្រុមជម្រើសជាតិយុវជន U22កម្ពុជា បានរងរបួសដាច់សរសៃជង្គង់ជាលើកទី២ អំឡុងពេលជួយក្រុមជម្រើសជាតិ U22កម្ពុជា ក្នុងយុទ្ធការប្រកួតពានរង្វាន់ AFF U22 Championship 2019 លើទឹកដីកម្ពុជា។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខ្សែប្រយុទ្ធស្លាប ម៉ាត់ សាក់រវី បានចាកចេញពីក្លិបបាល់ទាត់វិសាខា ទៅចូលរួមជាមួយខេត្តកោះកុងអេហ្វស៊ី ហើយក៏បានក្លាយជាកម្លាំងសំខាន់ខ្វះមិនបានរបស់លោក ហុក សុជីវ័ន ពោលគឺ១៤សប្តាហ៍ នៅលីគលំដាប់ទី២ រូបគេអាចបង្ហាញខ្លួនគ្រប់ការប្រកួត ទោះបីជាពេលជាពេលខ្លះមិនអាចលេងពេញ៩០នាទីក៏ដោយ។

ខាងក្រោមនេះគឺជាស្ថិតិរបស់កីឡាករ ម៉ាត់ សាក់រវី ជាមួយក្លិបបាល់ទាត់ខេត្តកោះកុងអេហ្វស៊ី៖
សប្តាហ៍ទី១ ក្នុងជំនួបឈ្នះខេត្តត្បូងឃ្មុំ ១-៧
ប្តូរចូលនៅ៤៥នាទី (ស៊ុតបាន១គ្រាប់ នៅនាទី៩០’)
សប្តាហ៍ទី២ ជំនួបស្មើបន្ទាយមានជ័យ ១-១
លេង៩០នាទី
សប្តាហ៍ទី៣ ជំនួបឈ្នះសៀមរាប ២-១
លេង៩០នាទី (ស៊ុត១គ្រាប់នៅនាទី១១’ និងកាតលឿង១នាទី៦៨’)
សប្តាហទី៤ ជំនួបឈ្នះនគរបាលជាតិ ៤-១
លេង៦៧’នាទី
សប្តាហ៍ទី៥ ជំនួបស្មើ ISI ដង្កោសែនជ័យ ១-១
លេង៩០នាទី
សប្តាហ៍ទី៦ ជំនួបឈ្នះសូលទីឡូអង្គរ ២-០
លេង៧៩’នាទី
សប្តាហ៍ទី៧ ជំនួបចាញ់អាស៊ី អឺរ៉ុប យូណាយធីត ២-១
ប្តូរចូលនៅនាទី៧៧’
សប្តាហ៍ទី៨ ជំនួបចាញ់អគ្គិសនី ៣-២
លេង៩០នាទី កាតលឿងនៅនាទី៦៩
សប្តាហ៍ទី៩ ជំនួបឈ្នះព្រៃវែង ២-១
លេង៩០នាទី
សប្តាហ៍ទី១០ ជំនួបឈ្នះ Next Step ៣-០
លេង៩០នាទី
សប្តាហ៍ទី១១ ជំនួបឈ្នះយុវជនបាទី ៤-១
លេង៧០នាទី
សប្តាហ៍ទី១២ ជំនួប ៨-១ ត្បូងឃ្មុំ
លេង៩០នាទី
សប្តាហ៍ទី១៣ ជំនួបឈ្នះ បន្ទាយមានជ័យ ៩-១
លេង៤៥នាទី’ (ស៊ុតបញ្ចូលទី១គ្រាប់ នៅនាទី៩’)
សប្តាហ៍ទី១៤ ជំនួបឈ្នះ សៀមរាប ៦-០។

គិតត្រឹមសប្តាហ៍ទី១៤ នៃលីគលំដាប់ទី២ កីឡាករ ម៉ាត់ សាក់រវី បង្ហាញខ្លួនលើទីលានបាន ៩៧៨នាទី ស៊ុតបញ្ចូលទី៣គ្រាប់ និងទទួលកាតលឿងចំនួន២៕

Share.