កំពូលតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា ដែលអ្នកលេងបណ្ដាញសង្គមដាក់ឈ្មោះឱ្យជា រាជិនីធម្មជាតិ ដោយសារអ្នកនាងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាព្រៃឈើនៅកម្ពុជានោះ ថ្មីៗនេះអ្នកនាងបានព្រលយពាក្យពិតចេញពីចិត្ត បន្ទាប់ពីតំបន់ព្រៃឈើនៅក្បែរឧទ្យានសត្វភ្នំតាម៉ៅបានសង្គ្រោះដោយរាជរដ្ឋាភិបាល។

ក្រោយមានប្រតិកម្មចំពោះសកម្មភាពនៃការដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅស្ទើតែទាំងស្រុងឱ្យទៅក្រុមហ៊ុនឯកជន ភ្លាមៗប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តលុបចោល និងចេញបញ្ជា ៣ចំណុច៖

១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកប ដោយការស្ថាបនា។

យ៉ាងណាមិញ អ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងស្រឡាញ់ដើមឈើស្មើនឹងជីវិត បានប្រកាសនៅលើហ្វេសប៊ុករបស់អ្នកនាងថា ៖ «លើលោកនេះពិតជាមានព្រះនិងយុត្តិធម៏ពិតប្រាកដសំរាប់អ្នកស្មោះត្រង់និងមនុស្សល្អ នាងខ្ញុំសូមអរព្រះគុណសម្តេចពុកនិងសម្តេចម៉ែដែលបាន ស្វែងយល់និងរក្សាសន្តិភាពដោយផ្លូវវិជ្ជមានដល់ប្រជារាស្រ្តស្លូតត្រង់ #ភ្នំតាម៉ៅ»។

យ៉ាងណាមិញ គេនៅចាំបានថា រាជិនីធម្មជាតិរូបនេះធ្លាប់បាន​ស្នើសុំ​ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដែង ហ៊ុន សែន ក្នុងការបង្កើត​សួនឧទ្យានបាន​ច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ សុំ​ប្រជាជន​កម្ពុជាកុំ​ទទួល​ទាន​សាច់​សត្វព្រៃ និង ស្នើ​សុំ​កុំឱ្យបាត់បង់​បឹង​តាមោក ឬ កប់​ស្រូវ ។ កាលណោះអ្នកនាងបានសម្តែង​មតិ នៅក្នុងវេទិកា​ជាតិ​លើក​ទី​២ ស្តីពី «​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​២២ សីហា​ ឆ្នាំ២០១៧៕

Share.