បាត់ដំបង÷ ចោរមួយក្រុមលួចគាស់ផ្ទះវីឡាមួយកន្លែងក្នុងក្រុងបាត់ដំបង លួចយកទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លា សមត្ថកិច្ចកំពុងជំរុញការស្រាវជ្រាវ។

ករណីដែលជនមិនស្គាល់មុខជាច្រើននាក់ចូលធ្វើសកម្មភាពលួចគាស់សោទ្វាយកទ្រព្យសម្បត្តិខាងលើនេះបានបង្ករការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ នេះនៅចំណុចភូមិរំចេក ៤ ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមការលើកឡើងរបស់អ្នកជិតខាងលើបានបញ្ជាក់ថា÷ ផ្ទះវីឡាកើតហេតុនេះម្ចាស់កម្មសិទ្ធទៅរស់នៅក្រៅប្រទេសអស់ហើយដោយទុកឲ្យសាច់ញាតិជាអ្នកមើលថែ បីបួនថ្ងៃ ឬមួយសប្ដាហ៍ទើបគេមកមើលម្តង។ នៅព្រឹកកើតបុរសម្នាក់ជាអ្នកថែទាំបានមកមើលផ្ទះក៏ប្រទះឃើញទ្វាររបង និងទ្វារផ្ទះរបើកទាំងអស់ទើបមានការភ្ញាក់ផ្អើលលុះពិនិត្យមើលទើបដឹងចោរមានគ្នាច្រើនបានឆ្កឹះសោចូលក្នុងរួចលួចយកទ្រព្យសម្បត្តិអស់ជាច្រើន ភ្លាមៗក៏រត់ទៅរាយការណ៍ដល់សមត្ថកិច្ច។

ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន: គ្រែប្រអប់ចំនួន ០២ឈុត, ក្តាងឿគ្រែចំនួន ០២សន្លឹក, ទ្វារផ្ទះចំនួន ០២សន្លឹក, ទូរទស្សន៍ ០១គ្រឿង, ឆ្នាំងដាំទឹកចំនួន ០៣គ្រឿង, ម៉ាស៊ីនត្រជាក់ ០១គ្រឿង និងបានកាត់ផ្តាច់ខ្សែភ្លើងក្នុងផ្ទះទាំងអស់ផងដែរសរុបប្រមាណ ២ម៉ឺនដុល្លាអាមេរិក៕

អត្ថបទ÷ដំបងក្រញូង

Share.