បរុសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តបុកស្លាប់ពេលព្យាយាមរត់គេចចេញពី កន្លែងធ្វើចត្តាឡីស័កនៅឃុំបាក់ចិញ្ចៀន។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ១១និង ២៣នាទីយប់ ថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបានបុកមនុស្សដើរថ្មើរជើងក្នុងទិសដៅច្រាសទិសពីជើងទៅត្បូង នៅចំណុចវត្តពពេច លើផ្លូវលេខ៥៥ ស្ថិតនៅក្នុងភូមិក្របៅជ្រុំឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សុខាន់ភេទប្រុសអាយុ ៣៣ ឆ្នាំរស់នៅក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គាត់បានរត់គេចចេញពី មណ្ឌលចត្តាឡីស័ក ដែលមានទីតាំងនៅឃុំបាក់ចិញ្ចៀន រួចដើរតាមបណ្ដោយផ្លូវលេខ ៥៥ ឆ្ពោះទៅទិសខាងត្បូង មកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំពីមុខបណ្ដាលឱ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុ រីឯអ្នកបើកបរបានបើករថយន្តគេចខ្លួនបាត់។

បើតាមសតម្ថកិច្ច ជនរងគ្រោះរូបនេះធ្លាប់ប្រើប្រាស់សារធាតុញៀនផងដែរ។ក្រោយធ្វើការ ត្រួតពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទនិងរូបភាព៖ភ្នាក់ងារពោធិ៍សាត់

Share.