តាមសេចក្ដីចេញផ្សាយរបស់សារព័ត៌មានចិនមួយ បានឱ្យដឹងថា លោក Mo Li ដែលជាអ្នករាំមានវ័យ 27 បានរងគ្រោះដោយសារតែ LED ផ្ទាំងយ័ក្សធ្លាក់ចុះសង្កត់លើ នៅពេលប្រគំតន្ត្រីរបស់ក្រុមចម្រៀងល្បី MIRROR នៅទីក្រុងហុងកុងនោះ ទីបំផុតបន្ទាប់ពីបានជួយសង្គ្រោះនិងសម្រាកព្យាបាលអស់រយៈពេល ១០ ថ្ងៃ លោកមានអាការៈដឹងខ្លួនឡើងវិញហើយ ។

យ៉ាងណាមិញ លោក Derek Li ជាឪពុកបង្កើតរបស់លោក Mo Li បានអំពាវនាវដល់មហាជន និងអ្នកគាំទ្រ ជួយបួងសួងឱ្យកូនប្រុសរបស់លោកឆ្លងផុតពីគ្រោះកាចនេះ និងត្រឡប់មកមានសភាពធម្មតាវិញ។

បើតាមការអះអាងរបស់សារព័ត៌មានចិន បានឱ្យដឹងទៀតថា លោក Derek Li និយាយថា កូនប្រុសរបស់លោកមានអាការអាចដឹងខ្លួនឡើងវិញ និងដឹងសតិតិចតួច អាចទាក់ទងជាមួយអ្នកនៅជុំវិញខ្លួនបានខ្លះ បន្ទាប់ទទួលការវះកាត់ធំៗចំនួន ២លើកនៅក្នុងបន្ទប់ ICU។ កូនប្រុសលោកនៅមិនអាចកក្រើកខ្លួនបានឡើយ លោកអាចនឹងពិការរាងកាយតែម្ដង។

ជាមួយគ្នានោះដែរ លោក Derek Li ក៏បានបួងសួងឱ្យអ្នករាំពីរនាក់ទៀត ដែលរងគ្រោះដោយសារធ្លាក់ LED យ័ក្សសង្កត់លើនៅពេលតែមួយនោះ ឆាប់ដឹងខ្លួនឡើងវិញ និងជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ លោកនៅតែសង្ឃឹមយ៉ាងមុតមាំថា នឹងឃើញកូនប្រុសរបស់លោកត្រលប់មកវិញជាមួយមិត្តរួមក្រុមរាំ 24 នាក់នៅលើឆាកជាមួយគ្នាម្ដងទៀតក្នុងពេលឆាប់ៗនេះ។ លោកក៏បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ដែលថា ក្រុមគ្រួសាររបស់លោកគឺមានត្រកូល Li មិនមែន Lee នោះទេ ដូច្នោះហើយសូមកុំឱ្យមានការភ័ន្តច្រឡំប​ន្តទៀត៕

សូមទស្សនាវីដេអូ៖

Share.