បាត់ដំបង÷ នគរបាលចុះប្រមូលក្រុមយុវជនដើរលេងយប់ជិត ១០០នាក់មកអប់រំណែនាំ និងពិនិត្យរកសារធាតុញៀនរក្សាសុវត្ថិភាពសង្គម។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ យុទ្ធនាការប្រមូលក្រុមក្មេងនៅជិតរំលងអាធ្រាតថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២នេះដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសុវត្ថិភាពសង្គម ដែលក្រុមយុវជនចូលចិត្តដើរលេងយប់ខាងលើនេះតែងតែជិះម៉ូតូដេញគ្នាស្រែកឡូឡា និងបានបង្កជម្លោះបងធំ បងតូចបង្កការរំខាន និងការភ័យខ្លាចជាបន្តបន្ទាប់។

ក្រុមយុវជនដែលកម្លាំងផ្នែកជំនាញចុះប្រមូលទាំងយប់នេះសរុបចំនួន ៧២នាក់ បានពិនិត្យរកឃើញអ្នកមានផ្ទុកសារធាតុញៀនចំនួន ៨នាក់ ស្ត្រី ១នាក់ ក្នុងនោះមាន ២នាក់ជាអ្នកមុខសញ្ញាចែកចាយគ្រឿងញៀនផងដែរ។

ក្រោយការពិនិត្យធ្វើតេស្តលើក្រុមយុវជនទាំងអស់ ចំពោះមុខអ្នកដែលមិនមានសារធាតុញៀនបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពបង្កការភ័យខ្លាចដល់សាធារណ:ជន រួចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញទាំងយប់ ចំណែកឯអ្នកពាក់ព័ន្ធនឹងសារធាតុញៀនបានបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីមានវិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.