បន្ទាយមានជ័យ៖ អភិបាលរងខេត្តបន្ទាយមានជ័យបានដាស់តឿនដល់កម្លាំងមានសមត្តកិច្ចទូរទាំងខេត្តបន្ទាយមានជ័យត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងលុបបំបាត់ចោកម្មដែលលើកឡើងកិច្ចប្រជុំកាលពីថ្មីៗនេះសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


ក្នុងកិច្ចប្រជុំលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ដាស់តឿនដល់កម្លាំងមានសមត្តកិច្ចទូរទាំងខេត្តបន្ទាយមានជ័យត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទមានល្បែងតាមប្រព័ន្ធអនឡាញ មានល្បែងប្រជន់មាន់តាមប្រព័ន្ធអនឡាញ និងភ្នាល់បាល់ទាត់បាល់ទៈ និងប្រជល់មាន់តាមមូលដ្ឋានដែលលួចលាក់ និងណាត់ជល់ល្បែងប៊ៀរអាប៉ោង និងល្បែងស៊ីសងគ្រប់ប្រភេទមិនត្រូវអោយកើតមានជាអំពើល្មើសច្បាប់។


លោកបានបញ្ជាក់ថា៖កើតមានល្បែងស៊ីសងបណ្តាលឲ្យមានចោរកម្មកើតឡើងដូចជា ចោរលួចម៉ូតូ និងចោរឆក់ការបូបលុយតាមផ្លូវបណ្តាលដួលគ្រោះថ្នាក់កើតឡើង និងបង្កជាក្រុមបងតូចបងធំ និងប្រើប្រាស់គ្រឿងញៀនបង្កអសន្តិសុខក្នុងមូលដ្ឋានប៉ះពាល់សណ្តាប់ធ្នាប់ភូមិ.ឃុំគ្មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

លោក លី សារី បានកោតសរសើរចំពោះកងកម្លាំងមានសមត្តកិច្ចក្នុងខេត្តបន្ទាយមានជ័យ រយៈពេលកន្លងមកបានបង្ក្រាបបទល្មើសមានគ្រឿងញៀនមានចែកចាយនិងប្រើប្រាស់ ចោរលួច និងចោឆក់ ក្រុមបងតូចបងធំ ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន ដែលភូមិ.ឃុំមានសុវត្ថិភាពហើយត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ឲ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលខុសត្រូវក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានសន្តិសុខ និងសណ្តាប់ធ្លាប់ល្អ និងសុវត្ថិភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.