បន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនជាតិថៃម្នាក់ចោទប្រកាន់ពីបទរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន២កូនថង់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។


លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ អាំងខាន សៃលូ ភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅបណ្តុះអាសន្នភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។


លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចេញល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយបានប្រទៈឃើញជនជាតិថៃម្នាក់ដែលសង្ស័យឃាត់ខ្លួនឆែកឆេររកឃើញគ្រឿងញៀន២កូនថង់តូច មានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១កូនថង់តូស្មើ០,៦៦ក្រាម និងម្ស៉ៅក្រាម១ពណ៌ស(ខេហិត)១ថង់តូចស្មើ០,៣១ក្រាមដែលឃាត់កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នៅចំណុចផ្សារាត្រី ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។


លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់និងវត្ថុតាងគ្រឿងញៀន២ត្រូវបាននាំយកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖​ ប៉ោយប៉ែត

Share.