បាត់ដំបង÷ សមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបាន ជនបង្កទំនាស់កាប់បំផ្លាញម៉ូតូ ៥នាក់នៅខេត្តបាត់ដំបង។

នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា÷ ករណីខាងលើក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាបដឹកនាំដោយលោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ននាយការរិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២នេះកម្លាំងស្រាវជ្រាវបានសម្រេចឃាត់ខ្លួនជនបង្កបានជាបន្តបន្ទាប់ចំនួន ៥នាក់ដោយនាំខ្លួនមក​កាន់​ស្នងការដ្ឋាន​ដេីម្បីសាកសួរ​។

ជនបង្កទាំង ៥នាក់មានឈ្មោះគាវ ហឹមហៃ ភេទប្រុស អាយុ ២០ឆ្នាំ, ឈ្មោះ​ឡាយ​ ខិត​ ភេទប្រុស​ អាយុ​ ១៦​ឆ្នាំ, ឈ្មោះវង្ស​ វឌ្ឍ​វត្ថា​ ភេទប្រុស​ អាយុ​ ២០​ឆ្នាំ​, ឈ្មោះទី​ មុន្នី​ដាវុធ​ ភេទប្រុស​ អាយុ​ ១៦​ឆ្នាំ​ និងឈ្មោះសយ​ វិស័យ​ ភេទប្រុស​ អាយុ​ ២០​ឆ្នាំ​ ទាំងអស់គ្នាមានទីលំនៅក្នុងភូមិ​បោះពោធិ៍, ភូមិ​អូរដំបង, ភូមិ​វត្តរំដួល​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។

ក្រុមក្មេងដើរលេងយប់ទាំង ២ភាគីនៅថ្ងៃកើតហេតុថ្ងៃទី ០៦ ខែសីហាថ្មីៗនេះក្រោយជិះម៉ូតូប្រកិតដាក់គ្នា ថែមទាំងធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នាកន្លងមកផង ក៏ក្រុមជនបង្កបាននាំគ្នាជិះតាមរហូតទាន់ហើយបានកាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរត់គេចបាត់ស្រមោល។

បច្បច្ចុប្បន្នការិយាល័យជំនាញបាននឹងកំពុងកសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ជនសង្ស័យទៅ​កាន់សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទ÷ដំបងក្រញូង

Share.