ក្រុមបាល់ទាត់ PSM Makassar របស់ប្រទេសឥណ្ឌូនេស៊ី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រមុនគេនៅក្នុងតំបន់អាស៊ាន (ASEAN Zone) ក្រោយយកឈ្នះជើងខ្លាំងរបស់ម៉ាឡេស៊ី Kedah Darul Aman ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Kapten I Wayan Dipta។

ចំពោះកាលបរិច្ឆេទវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ PSM Makassar 2-1 Kedah Darul Aman FC
– ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ Viettel FC Vs Kuala Lumpur City។

គួរដឹងថាក្រុមទាំង៤នៅតំបន់អាស៊ានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup 2022៖
– ក្រុមម៉ាឡេស៊ី Kedah Darul Aman (លេខ១ពូល G)
– ក្រុមឥណ្ឌូនេស៊ី PSM Makassar (លេខ១ពូល H)
– ក្រុមវៀតណាម Viettel FC (លេខ១ពូល I)
– ក្រុមម៉ាឡេស៊ី Kuala Lumpur (លេខ២ល្អបំផុត)៕

Share.