កុមារា​​អាយុ​ត្រឹម​១០​ឆ្នាំ​មួយ​រូប​បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ American’s Got Talent ​ទាំង​​៤​រូប​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សមត្ថភាព​សំឡេង​ដ៏​ខ្លាំង​និង​អស្ចារ្យ​​របស់​គេ​។

នៅ​ក្នុង​ Channel YouTube ផ្លូវការ​របស់​កម្មវិធី​ American’s Got Talent ​បាន​បង្ហោះ​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ (២ មិថុនា) មាន​វីដេអូ​​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ ទទួល​បាន​ការ​គាំទ្រ​និង​ទស្សនា​យ៉ាង​ច្រើន​។ វីដេអូ​នោះ​ជា​ការ​បង្ហាញ​សមត្ថភាព​ច្រៀងរបស់​​កុមារា​ Peter Rosalita មាន​អាយុ​​ត្រឹម ១០​ឆ្នាំ​ កើត​នៅ​អារ៉ាប់​អ៊ីមីរ៉េត​ ប៉ុន្តែ​ជាជនជាតិ​​ហ្វីលីពីន​។ កុមារា Peter បាន​ធ្វើ​ឱ្យ​គណៈកម្មការ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​តែ​​សមត្ថភាព​ច្រៀង​ ជា​ពិសេស​សម្រែក​ខ្លាំង​ដូច​ជា​សត្វតោ​ នៅ​ក្នុង​បទ​ចម្រៀង​ «All By Myself» ដែល​ជា​ចម្រៀង​ដើម​របស់​តារា​ចម្រៀង​ល្បី​ Celine Dion។

ទីបំផុត​គណៈកម្មការ​ទាំង​៤​នាក់​ បាន​សម្រេច​ប្រគល់ «YES» ដល់​កុមារា​រូបនេះ​​ ឱ្យ​ជាប់​ក្នុង​វគ្គ​ The Judges Audition ហើយ​អាច​​បន្ត​ដំណើរ​ទៅ​កាន់​វគ្គ​ប្រកួត​ប្រជែង​បន្ទាប់​ទៀត។

សូមទស្សនា​វីដេអូ​បង្ហាញ​សមត្ថភាព​​ច្រៀង​ដ៏​អស្ចារ្យ​ របស់​កុមារា​ Peter Rosalita ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.