ទីបំផុត​ពានរង្វាន់ AFC Cup 2022 រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំតំបន់អាស៊ានហើយ (ASEAN Zone) ក្រោយ​ដំណើរការ​ប្រកួត​ជម្រុះ​តាមពូល រហូតដល់វគ្គ៤ក្រុមចុងក្រោយ ខណៈ​ក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី ប៉ះ Kuala Lumpur City របស់ម៉ាឡេស៊ី។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ PSM Makassar 2-1 Kedah Darul Aman FC
– ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ Viettel FC 0-0 (pen:5-6) Kuala Lumpur City។ ​

វគ្គផ្តាច់ព្រ័ត្រ AFC Cup 2022 ​ប្រចាំតំបន់អាស៊ាន៖
– ថ្ងៃទី២៤ ខែសីហា PSM Makassar vs Kuala Lumpur City។ ក្រុមដែលឈ្នះនឹងត្រូវឡើងទៅប៉ះ ATK Mohun Bagan Football Club របស់ឥណ្ឌា នៅវគ្គ៤ក្រុមចុងក្រោយជម្រុះឆ្លងតំបន់ (Inter Zone Semi-Final)៕

Share.