រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសថា÷ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១នេះក្រុមគ្រូពេទ្យបានរកឃើញ ប្រជាពលរដ្ឋប្រុស ស្រីចំនួន ៦៥នាក់បានឆ្លងនូវជំងឺកូវីដ-១៩ ។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះ មានមកពីខេត្តប៉ៃលិនចំនួន ៦០នាក់ រកឃើញនៅក្នុងស្រុកសំពៅលូន ១នាក់ ក្រុងបាត់ដំបងចំនួន ៣នាក់ និងករណីចូលមកពីប្រទេសថៃចំនួន ៥នាក់ផងដែរ។

គិតមកទល់បច្ចុប្បន្ននេះខេត្តបាត់ដំបងបានរកឃើញករណីឆ្លងនូវជំងឺកូវីដ-១៩ សរុបចំនួន ៣០៣នាក់ បានជាសះស្បើយចំនួន ១០៥នាក់ កំពុងសម្រាកព្យាបាលនៅនៅមន្ទីរពេទ្យនានាក្នុងខេត្តចំនួន ១៩៦នាក់ និងមានករណីស្លាប់ចំនួន ២នាក់ជាជនបរទេស ១នាក់ និងស្ត្រីខ្មែរ ១នាក់៕

ដោយ:ដំបង ក្រញូង

Share.