ថ្មីៗនេះកម្មវិធី Fans Meeting នៅផ្សារទំនើប The Olympia Mall ជាន់ទី១ ក្រោមការរៀបចំ​របស់ ​CIM ឬ Cambodia International Models បង្កឱ្យមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ ក្នុងការអបអរសាទដល់បេក្ខភាពកម្ពុជាយើងដែល​ទទួលបាន​ជយលាភីពីវេទិ​ការអន្ដរជាតិ​។

ក្នុងនោះដែលស្ថាប័ន CIM បានបង្ហាញក្រុម ​Models របស់ខ្លួនលើឆាកជាច្រើនរូបដើម្បីឱ្យអ្នកទស្សនាផ្ទាល់បានរីករាយ ដែលបង្ហាញវត្តមានម្ចាស់​ពាន​ទាំង​ឡាយ និងពន្លកក្រោយឡើងបញ្ចេញសម្ថភាពរៀងៗខ្លួនដែល​ធ្វើឱ្យអ្នក​ទស្សនា​បាន​ជក់ចិត្តនិងទះដៃយ៉ាងកងរំពងលើកទឹក​ចិត្តពួកគេ។ នៅក្នុងនោះមានវត្តមាន កញ្ញា សារី ស្រពេជ្រ លោក ចាន់ គឹមសិទ្ធ លោក យឹម ស៊ីវអេង កញ្ញា អាណា អូមី និងលោក ថានុត ជាដើម។

ចំពោះវត្តមានម្ចាស់មកុដ សារី ស្រីពេជ្រ ម្ចាស់មកុដMiss Petite Global 2022 ដែល​ទើប​ឈ្នះពាននេះនៅប្រទេសម៉ា​ឡេស៊ីនោះបានលើកឡើងថា កញ្ញាសំណូមពរឱ្យយុវជនជំនាន់ក្រោយ ត្រូវ​តែ​ព្យាយាម តស៊ូ បើសិនជាស្រលាញ់ការ​ប្រ​លង​កញ្ញាឯក ហើយសិក្សារឱ្យច្បាស់ពីកម្មវិធី​នី​មួយ​ៗទើបពួកគេអាចសម្រេចក្ដីសុបិនធំក្លាយទៅ​ជាការពិតបាន។ ស្រីស្រស់រូបនេះ​ថានាង​មាន​​តែ អរគុណFan ចំពោះការគាំទ្រជួយលើកទឹកចិត្តនាងតាំងពីផ្ដើមកម្មវិធីប្រកួត​ដំបូងរហូតទទួល​បាន​ជោគជ័យ។

ជាមួយគ្នានោះដែរ លោក អេង ស៊ីម៉េង ដែលជាអ្នកចាត់ការទូទៅ CIM Stars បានបង្ហាញពីភាពរីករាយជាខ្លាំង និងនឹកស្មានមិនដល់សម្រាប់ការចេញទៅប្រកួតរបស់ពួកគេលើឆាកអន្តរជាតិឆ្នាំនេះ។ លោកថា នេះគឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់ CIM Star ក៏ដូចជាប្រវត្តិសាស្ត្រក្នុងវិស័យបបវរកញ្ញា នៅកម្ពុជា ដែលអាចគ្រងមកុដបានពីបរទេស ហើយវាពិតជារឿងនឹកស្មានមិនដល់ និងអស្ចារ្យសម្រាប់ការបោះជំហានជាបន្តបន្ទាប់ទៀតរបស់បេក្ខភាពក្រោយៗ ផ្សេងៗទៀត។ លោកថា ការឈ្នះពានរង្វាន់ពីជយលាភីទាំង៥រូប និងការឈ្នះមកុដរបស់ម៉ូដែលវ័យក្មេងដ៏ស្រស់ស្អាតកញ្ញា សារី ស្រីពេជ្រ ដែលធ្វើឱ្យប្រទេសក្នុងតំបន់ និងថ្នាក់អន្តរជាតិ លែងមើលរំលងពីសមត្ថភាពរបស់មូ៉ដែល កម្ពុជាដូចពេលមុនៗទៀតហើយ។

Share.