ក្នុងចំណោមការប្រកួតសរុប ៦០លើកនៅលីគកំពូលកម្ពុជា Cambodian Premier League កីឡាករទទួលបានស្លាករង្វាន់ជាកីឡាករល្អជាងគេក្នុងការប្រកួត (Man of the Match) សរុប៣១នាក់ ខណ:ខ្សែប្រយុទ្ធ Marcus Haber ជាកីឡាករឈ្នះច្រើនជាងគេសរុបម្នាក់៥លើក។

ខណ:កីឡាករឈ្នះ MOTM ៤លើកមានដូចជា៖
Lee Jae-gun របស់ក្លិបវិសាខា ឈ្នះនៅសប្តាហ៍ទី ២, ៦, ៨ និង ៩
សុះ ស៊ូហាណា របស់ក្លិបណាហ្គាវើលដ៍ ឈ្នះនៅសប្តាហ៍ទី ២, ៦, ៨ និង ១០
Gabriel Silva របស់ក្លិបអង្គរថាយហ្គឺរ ឈ្នះនៅសប្តាហ៍ទី ៣, ៧, ៩ និង ១៣
Takumu Nishihara របស់ក្លិប Tiffy Army ឈ្នះនៅសប្តាហ៍ទី ៥, ៧, ៩ និង ១៣។

ឆ្លងកាត់១៤សប្តាហ៍មកនេះនៅលីគកំពូលកម្ពុជា គេសង្កេតឃើញថាភាគច្រើនខ្សែប្រយុទ្ធ ខ្សែបម្រើ និងការពារ តែងតែឈ្នះ MOTM ដោយឡែកសប្តាហ៍ទី១៥ មានតែ ស៊ូ យ៉ាទី​ ១ប៉ុណ្ណោះគឺជាអ្នកចាំទីដំបូងគេឈ្នះ​ MOTM ក្រោយបិទបឹងកេតមិនឲ្យស៊ុតបញ្ចូលទីសម្បី១គ្រាប់៕

https://t.me/troryorngmedia
Share.