ខេត្តបន្ទាយមានជ័យ៖ កម្លាំងយោធា ជួរមុខថៃ នៃខេត្តស្រះកែវ បានឃាត់ខ្លួនជនជាតិថៃ សរុប២៥នាក់ ជាប់ពាក់ព័ន្ធករណីលួចឆ្លងដែន ពីប្រទេសថៃចូលមកកម្ពុជា នៅពេលយប់រំលងអាធ្រាតុឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ2021 ភូមិណង ស្មេត ឃុំគោកឃ្យូង ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដើម្បីទៅធ្វើការកាស៊ីណូអនឡាញ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។

សេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចទាហានឈុតតាព្រះយ៉ា កងកម្លាំងបូរផា បានទទួលព័ត៌មាន ពីក្រុមការងាររហ័រសម្ងាត់ថា បានប្រទះឃើញរថយន្តគួរឲ្យសង្ស័យថា នាំក្រុមបុគ្គលលួចចេញក្រៅប្រទេសដោយខុសច្បាប់ ទើបចាត់កម្លាំងចល័តរហ័ស របស់ស្រុកតា ព្រះយ៉ា រួមជាមួយកងរយការពារព្រំដែនទី12 ចូលទៅត្រួតពិនិត្យ និងបានចាប់ឃុំខ្លួនក្រុមជនជាតិថៃ ដែលកំពុងលួចឆ្លងចូលមកប្រទេសកម្ពុជា ដោយដឹកមកតាមរថយន្តប៊ិកអាប់ចំនូន ០៧នាក់ ព្រមទាំងមេខ្យល់ជនជាតិថៃ01នាក់ និងអ្នកមើលផ្លូវជនជាតិថៃ ០២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិថៃ ដែលលួចឆ្លងដែនទៅប្រទេសកម្ពុជាចំនួន០៧នាក់ មានប្រុស០២ និងស្រី០៥នាក់ មកពីតាមបណ្ដាខេត្តក្នុងប្រទេសថៃ។ សួរនាំជាជំហ៊ានដំបូង ជនជាតិថៃទាំង០៧នាក់ បានសារភាពថា ធ្វើដំណើរមកពីខេត្តឈៀងរ៉ាយ មកចូលធ្វើការ នៅឯកាស៊ីណូអនឡាញ ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយទាក់ទងតាមអេតមីនវិបសាយរបស់កាស៊ីណូខាងកម្ពុជា ទើបសមត្ថកិច្ចអនុវត្តតាមវិធានការសុខាភិបាល និងនាំខ្លួនជនត្រូវចោទជាង១០នាក់បន្ថែម សរុប25នាក់ មកសួរចម្លើយដើម្បីបំបែកសំណុំរឿងនៅស្រុកតាព្រះយ៉ា រកអ្នកពាក់ពន្ធ័បន្ថែម និងបញ្ជូនឲ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ភ្នាក់ងារ ប៉ោយប៉ែត

Share.