នៅពេលបង្ហាញបេក្ខភាពបវរកញ្ញាចក្រវាលទាំង ៤៣ រូបមកពី ៤៣ ប្រទេសផ្សេងគ្នា គេស្រាប់តែឃើញចំនួននៃការចូលចិត្ត និងគាំទ្រចំពោះកញ្ញា ហង្ស ម៉ានីតា ដែលជា Miss Universe Cambodia 2022 មានអ្នក share ច្រើនជាងគេ។ ប៉ុន្តែ ការបង្ហោះរបស់ផេកនេះ មិនមែនជា Page official របស់កម្មវិធី Miss Universe នោះ ឡើយគឺគ្រាន់តែជាផេកតូចបង្កើតឡើងសម្រាប់គាំទ្រដល់កម្មវិធីប្រកួតសម្រស់នេះតែប៉ុណ្ណោះ ។

យ៉ាងណាមិញ ផេកតូច នេះក៏បានចេញមកសម្ដែងមតិមិន គាំទ្រដែរនៅពេលដែលកម្មវិធី Miss Universe ប្រកាសថា តទៅស្ត្រី រៀបការរួចឬស្ត្រីមានកូនដែលជាអ្នកម្ដាយក៏អាចចូលរួមប្រកួតក្នុងកម្មវិធីនោះបានដែរ។ តាមប្រភព Insider បានលើកឡើងថា អ្នកម្ដាយនិងស្ត្រីរៀបការរួចពេលនេះអាចដាក់ពាក្យ ចុះឈ្មោះចូលរួមប្រកួត Miss Universe ហើយបន្ទាប់់ពីអង្គភាពមួយនេះបានផ្លាស់ប្ដូរច្បាប់របស់ខ្លួន។ នេះគឺជាការកែទម្រង់ច្បាប់ប្រកួតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រកួតរយៈពេល៧០ឆ្នាំនៃការបង្កើតការប្រកួតនេះឡើង ព្រោះកន្លងមកមានតែស្ត្រីនៅលីវឬស្ត្រីក្រមុំមិនទាន់រៀបការ ឬស្ត្រីគ្មានកូនប៉ុណ្ណោះទើបអាចចូលរួមប្រកួតប្រជែងដណ្ដើមមកុដបាន។

សូមជម្រាបថា ច្បាប់ថ្មីនេះត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តនិងប្រើប្រាស់ចាប់ពីការប្រកួត Miss Universe ឆ្នាំ២០២៣ ខាងមុខនេះ ដោយនេះគឺជាការប្រកួតលើក៧២ ហើយសម្រាប់កម្មវិធីប្រកួតមួយនេះ។

ដោយឡែក កញ្ញា ហង្ស ម៉ានីតា នៅពេលនេះ បានត្រៀមខ្លួនជាស្រេចហើយក្នុងការបង្ហាញសមត្ថភាពនៅលើវេទិការអន្តរជាតិ Miss Universe នៅចុងឆ្នាំ 2022 នេះ ដែលដំណើរការរបស់កម្មវិធីគ្រោងនឹងធ្វើនៅប្រទេសកូស្តារីកា ដែលកញ្ញាបានហ្វឹកសមការដើរ ការត្រៀមឈុតរាត្រីស្រមោលស និងកាន់តែត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយសំណួរ៕

Share.