ខ្សែបម្រើប្រយុទ្ធ Mouzinho Barreto de Lima ដែលជាកីឡាករពាក់អាវលេខ ១០ របស់ក្រុមជម្រើសជាតិទីម័រខាងកើត អាចរកគ្រាប់បាល់លើកដំបូងចាប់តាំងពីផ្ទេរទៅកាន់អង្គរថាយហ្គឺរ ក្នុងជំនួបចាញ់វិសាខា ៥-២ នៅកីឡដ្ឋានហនុមាន។

២គ្រាប់លើកដំបូងរបស់ Mouzinho Barreto de Lima ស៊ុតបញ្ចូលទីនៅនាទី២២’ និង ៨៣’ ខណ:៥គ្រាប់វិសាខា ស៊ុតដោយ Alisher នៅនាទី៤៥+១’, Power នៅនាទី៦២’, សារ ទី នៅនាទី៥៥’ ៧៧’ និង ទៀត គឹមហេង នៅនាទី៥១’។

Mouzinho កើតនៅថ្ងៃទី ២៦ កុម្ភះ​ ឆ្នាំ២០០២ (អាយុ ២០ឆ្នាំ) មានកម្ពស់១ម៉ែត្រ៦៥ និងលេងក្នុងតំណែងខ្សែប្រយុទ្ធ។ រូបគេបានលេងនៅក្លិប SLB Laulara កាលពីរដូវកាលមុននិងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល ២០២១ នៃលីគកំពូលទីម័រ៕

Share.