ឃាតក​អាថ៌កំបាំង ឬ (​ឃាតកតារានិករ​ ដែល​មាន​ន័យ​ជា​ភាសាអង់គ្លេសថា Zodiac Killer)គឺជា​ឃាតក​សម្លាប់​មនុស្ស​បន្តបន្ទាប់​គ្នា​ដ៏ល្បីល្បាញ​ក្នុង​កំឡុង​ង​ទស្សវត្សរ៍ទី៦០។​ ឃាតក​រូប​នេះ​បាន​សម្លាប់​មនុស្ស​ក្នុង​រវាង​ខែ​ធ្នូ​ឆ្នាំ​១៩៦៨​ រហូត​ដល់​ខែ​តុលា​ឆ្នាំ​១៩៦៩ ក្នុង​នោះ​ជន​រងគ្រោះ​ដែល​បាត់​បង់​ជីវិត​ក្រោម​ស្នាដៃ​របស់​គេ​មាន​បុរស​៤​នាក់​និង​ស្ត្រី​៣​នាក់​ ស្ថិត​ក្នុង​វ័យ​ពី​១៦​ឆ្នាំ​ដល់​២៩​ឆ្នាំ​។

យោង​តាម​រយៈ​ការ​​ស្រាវជ្រាវ​យ៉ា​ស្វិតស្វាញ​ពី​អត្តសញ្ញាណ​ពិត​របស់​លោក​ទីបំផុត​រយៈ​ពេល​៥០​ឆ្នាំ​ក្រោយ​នេះ​ ដោយ​​ក្រុម​ស៊ើប​អង្កេតបាន​​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ កន្លង​ទៅ​ថា​ពួក​គេ​អាច​នឹង​ដឹង​ពី​អត្តសញ្ញាណ​ពិត​របស់​ឃាតក​តានិករម្នាក់នេះ​​ហើយ​។

យោងតាម​ក្រុម​ស៊ើប​អង្កេត​បាន​ឱ្យ​ដឹង​ថា​ឃាត​ក​ឈាម​ត្រជាក់​ដែល​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​នោះ​មាន​ឈ្មោះ​ពិត​ថា​ Gary Francis Poste ហើយ​បុរស​ម្នាក់​នេះ​បាន​ស្លាប់​ហើយ​កាល​ពី​ឆ្នាំ​២០១៨​។ ក្រុម​អ្នក​បំបែក​ក្ដី​នេះ​បាន​ស្រាវជ្រាវ​អស់​រយៈ​ពេល​ជា​ច្រើន​ រហូត​រក​ឃើញ​វត្ថុតាង​កោសល្យ​វិច្ច័យ​និង​រូបភាព​ចេញ​ពី​ក្នុង​បន្ទប់​ងងឹតរបស់​លោក​ដែល​មាន​ទាក់​ទង​នឹង​ករណី​ឃាតក​តារា​និករ​។ ក្រុម​ស៊ើប​អង្កេតនិង​ស្រាវជ្រាវ​ជឿ​ថា​ Gary Francis Poste ក៏​មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ Cheri Jo Bates កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​១៩៦៦ ដែរ។ តាមរបាយការណ៍ប៉ូលិស Gary Francis Poste ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ឆ្នាំ២០១៦ ដោយ​សារ​តែ​ប្រើ​អំពើ​ហិង្សា។ ឃាតករ​សង្ស័យ​បាន​ស្លាប់ដោយសារ​ជំងឺ​សសៃ​ឈាម ពិបាក​លេប និង​ជំងឺ​វង្វេង​សរសៃឈាម។ យោងតាម ​​TMZ សាកសពរបស់គាត់ត្រូវបានគេ​រក​ឃើញ​ថានៅ​រាយប៉ាយនៅលើភ្នំសៀរ៉ា។

តើ​ហេតុ​អ្វី​បាន​ជា​ឃាតក​រូប​នេះ​មាន​រហស្សនាម​ថា​ Zodiac ឬ​ តារា​និករ​? នោះ​ក៏​ព្រោះ​តែ​ឃាត​ក​ម្នាក់​នេះ​បាន​ហៅ​ខ្លួន​​ឯង​ដោយ​ឈ្មោះ​នេះ​នៅក្នុង​សំបុត្រ​គ្រប់​ច្បាប់​ដែល​គេ​បាន​ផ្ញើ​ទៅ​ប៉ូលិស​សាន់​ហ្វ្រានស៊ីស្កូ​ ហើយ​សំបុត្រ​នោះ​ត្រូវ​បាន​គេ​យក​​​ទៅ​បោះ​ពុម្ព​ផ្សាយ​ក្នុង​កាសែត​។

ថ្វីត្បិត​តែ​ឃាតកតារានិករ​អះអាង​ខ្លួន​ឯង​ក្នុង​សំបុត្រ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ការិយាល័យ​កាសែត​ថា​ខ្លួន​បាន​សម្លាប់​មនុស្ស​សរុប​៣៧​នាក់​ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ជនរងគ្រោះ​ដែល​ស្លាប់​ក្រោម​ដៃ​របស់​ឃាតកនេះ​មាន​ត្រឹម​តែ​៧​នាក់​ប៉ុណ្ណោះ​ ក្នុង​ចំណោម​នោះ​​មាន​ជន​រងគ្រោះ​ចំនួន​២​នាក់​ដែល​បាន​រួច​ជីវិត​។ ក្នុង​សំបុត្រ​អាថ៌កំបាំង​នោះ​មាន​បង្កប់​ដោយ​ប្រស្នាចំនួន​៤​ ​។ ឈាន​មក​ដល់​ឆ្នាំ​២០២០ មាន​មនុស្ស​​ដោះ​ប្រសា្ន​រក​ឃើញ​​ចម្លើយបាន​​ចំនួន​២​ក្នុង​ចំណោម​៤ ខណៈ​ដែល​ប្រស្នា​២​ទៀត​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​អាច​ដោះ​ប្រស្នា​នេះ​បាន​​នៅ​ឡើយ​ទេ​។ នៅ​ក្នុង​ខែ​មេសាឆ្នាំ​២០០៤ រឿង​ក្ដី​នេះ​បាន​អស់​អាយុ​ ប៉ុន្តែ​រឿង​ក្ដី​ត្រូវ​បាន​សើរ៉ើ​មក​ជា​ថ្មី​វិញ​នៅ​ខែ​មីនា​ ឆ្នាំ​២០០៧​ រឿង​ក្ដី​នៅ​តែ​ដំណើរការ​ស៊ើប​អង្កេត​បន្ត​នៅ​ក្នុង​តំបន់​របស់​ក្រុង​ Valeno County Solano County Napa County ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា ព្រោះ​ជា​រឿង​ក្ដី​រំជួល​ព្រលឹង និង​ប៉ះពាល់​អារម្មណ៍​ប្រជាជន​សហរដ្ឋ​អាមេរិក​ខ្លាំង​មួយ​ដែរ​។ ម្យ៉ាង​រឿង​ក្ដីនេះ​​ក៏​ជា​រឿង​ដែល​មិន​អាច​ដោះ​ស្រាយ​ ឬ​រក​ឃើញ​តម្រុយ​អ្វី​ក្នុង​រយៈ​ពេល​យូរសែន​យូរ​។

រឿង​ក្ដី​ដ៏​អាថ៌កំបាំង​នេះ​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង​ល្បី​ល្បាញ​ David Fincher លើក​យក​រឿង​ឃាតក​តារានិករនេះ​មក​ផលិត​ជា​ភាព​យន្ត​ដោយ​ដាក់​ឈ្មោះ​ថា​ Zodiac កាល​ពី​ឆ្នាំ​២០០៧​ ដោយ​ក្នុង​នោះ​លោក​បាន​ជ្រើសរើស​ល្បី​ៗ​ជា​ច្រើន​មក​សម្ដែង​ដូច​ជា​ Robert Downey Jr. (​អ្នក​គាំទ្រ​ស្គាល់​តាម​រយៈ​តួ​អង្គ​ Iron Man ) Jake Gyllenhaal និង​ Mark Ruffalo។ ងាក​មក​រឿង​ក្ដី​កក្រើកនេះ​វិញ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១ ភ្នាក់ងារ​ស៊ើប​អង្កេត​ឯករាជ្យ​បាន​ចេញ​មក​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ថា ពួក​គេ​​បាន​ដឹង​ពី​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់ឃាត​ក​ឈាម​ត្រជាក់​ដែល​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​នោះហើយ។

​តាម​ពិត​គេមាន​​ឈ្មោះ​​ថា​ Gary Francis Poste ប៉ុន្តែ​បុរស​ម្នាក់​នេះ​បាន​ស្លាប់​ហើយ​កាល​ពី​ឆ្នាំ​២០១៨​។ ក្រុម​អ្នក​បំបែក​ក្ដី​នេះ​បាន​ស្រាវជ្រាវ​អស់​រយៈ​ពេល​ជា​ច្រើន​ រហូត​រក​ឃើញ​វត្ថុតាង​កោសល្យ​វិច្ច័យ​និង​រូបភាព​ចេញ​ពី​ក្នុង​បន្ទប់​ងងឹតរបស់​លោក​ដែល​មាន​ទាក់​ទង​នឹង​ករណី​ឃាតក​តារា​និករ​។ ក្រុម​ស៊ើប​អង្កេតនិង​ស្រាវជ្រាវ​ជឿ​ថា​ Gary Francis Poste ក៏​មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ Cheri Jo Bates កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​១៩៦៦
ដែរ។ ក្រុម​នេះ​មាន​សមាភាព​ដូច​ជា​អតីត​ប៉ូលិស​ស៊ើប​អង្កេត​វ័យ​៤០​ឆ្នាំ​ ពួក​គេ​បាន​ប្រើ​ប្រាស់​ភស្តុតាង វត្ថុតាង ជា​ច្រើន​បូក​ផ្សំ​ជាមួយ​នឹង​សាក្សី​ និងវិទ្យាសាស្ត្រ​ដ៏​រីកចម្រើន​ក្នុង​សម័យ​បច្ចុប្បន្ន​មក​វិភាគ​ពិគ្រោះ​លើ​ភស្តុតាង​ ទាំង​ផ្អែក​លើ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​ ដោយ​ក្រុម​ស៊ើប​អង្កេត​បាន​ដាក់​ឯកសារ​រឿង​ក្ដី​ទាំង​អស់​នេះ​ជា​លាយលក្ខ​អក្សរ​ផ្ញើ​ទៅ​តុលាការ​​ ព្រម​ទាំង​មាន​រូប​ភាព​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ដែល​ពួក​គេ​បាន​ប្រមូល​ផ្ដុំ​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​នេះ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ CNN ក្រុម​ការងារ​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​គ្រួសារ​របស់​លោក​ Gary Francis Poste ហើយ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែល​មិន​អាច​ទាក់ទង​បាន​។ ខណៈ​ដែល​ស្ថានីយ​ប៉ូលិស​សាន់​ហ្វ្រាន់​ស៊ីស្កូ​បាន​ចេញ​មក​ឆ្លើយតប​ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមស៊ើប​អង្កេត​ឯករាជ្យ​ទាក់ទង​នឹង​ករណី​នេះ​ថា​៖ «ដោយ​សារ​តែ​រឿង​ក្ដី​នេះ​នៅ​បើក​ការ​ស៊ើប​អង្កេត​ ដូច្នេះ​ខាង​ប៉ូលិស​សូម​មិន​និយាយ​អ្វី​ទាំង​អស់​ទាក់ទង​នឹង​ជន​សង្ស័យ​រូប​នេះ» ដោយ​ឡែក​ផ្នែក​ FBI ដែល​ជា​ក្រុម​ជំនួយការ​ឱ្យ​ស្ថានីយ​ប៉ូលិស​ក្នុង​តំបន់​ដើម្បី​ស្រាវជ្រាវ​រឿង​ក្ដី​នេះ​ ក៏​បាន​ចេញ​មក​អះអាងដែរថា​ពួក​គេ​មិន​បាន​ដឹង​ទេថា​មាន​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​ករណី​នេះ​ដែរថា «« «»«»រឿង​ក្ដី​ឃាតក​តារានិករ​នេះ​នៅ​ជា​រឿង​ក្ដី​ដែល​បន្ត​បើក​ការ​ស៊ើប​អង្កេត ពួក​យើង​មិន​មាន​ទិន្នន័យ​ថ្មី​អាច​បង្ហាញ​ជា​សាធារណៈ​​បាន​នៅ​ឡើយ​ទេ​នា​ខណៈ​នេះ​»។

ជារួម​បើ​ទោះ​មាន​ការ​ចេញ​មក​បង្ហាញ​ពី​អត្តសញ្ញាណ​ពិត​របស់​ឃាតក​តារានិករ​ដូច​បាន​លើក​ឡើង​ខាង​លើ​ក្ដី​ ប៉ុន្តែ​ដរាបណា​ដែល​សមត្ថកិច្ច​មិន​ទាន់​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សម្រេចនោះ​ យើង​នៅ​តែ​មិន​អាច​សន្និដ្ឋាន​បាន​ដដែល​ថា​ឃាតកតារានិករ​ជា​នរណា?

សូមទស្សនាវីដេអូ ៖

Share.