ក្រុមជម្រើសជាតិចិន ទទួលពានរង្វាន់

ក្រុម​បាល់ទះ​បុរស​របស់​ជម្រើស​ជាតិ​ចិន បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទះ​ក្នុង​ទ្វីប​អាស៊ី Asian Men’s Volleyball Cup ឆ្នាំ​២០២២ ដែល​រៀបចំ​នៅ​ប្រទេស​ថៃ ក្រោយ​បំបាក់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដោយ​លទ្ធផល​៣សិត​ទល់០ នៅ​​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​សីហា ឆ្នាំ​២០២២។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​ចិន នេះ​ជា​លើក​ទី២​ហើយ​ដែល​គ្រង​តំណែង​ជើង​ឯក បើក​គិត​ពី​ពានរង្វាន់​ប្រចាំ​ទ្វីប​នេះ​បង្កើត​ឡើង​​ដំបូង​ក្នុង​ឆ្នាំ​២០០៨ មក ខណៈ​លើក​ដំបូង​ក្រុម​នេះ​ឈ្នះ​នៅ​ឆ្នាំ​២០១២ ដែល​គ្រា​នោះ​រៀបចំ​នៅ​ទីក្រុង Vĩnh Yên ប្រទេស​វៀតណាម។

បុរស​ទាំង​១៤​នាក់​ដែល​ជួយ​ឱ្យ​ចិន​ឈ្នះ​ជើង​ឯក​ឆ្នាំ​នេះ​មាន Dai Qingyao, Qu Zongshuai, Yang Yiming, Zhang Binglong, Yu Yuantai, Yu Yaochen (ប្រធាន​ក្រុម​), Li Yongzhen, Liu Meng, Jiang Zhengyang, Zhang Zhejia, Peng Shikun, Zhang Guanhua, Zhang Jingyin និង​Wang Bin ក្រោម​ការ​ដឹកនាំ​ដោយ​លោក Wu Sheng ជា​គ្រូ​បង្វឹក។

សម្រាប់​ពានរង្វាន់​ឯកត្តជន​បុរស​លើក​នេះ​​មាន៖
-Most Valuable Player៖ Zhang Jingyin (ចិន)
-Best Setter៖ Akihiro Fukatsu (ជប៉ុន)
-Best Outside Spikers៖ Zhang Jingyin (ចិន) និង​Mohamed Abdulla (បារ៉ែន)
-Best Middle Blockers៖ Zhang Zhejia (ចិន) និង​ Peng Shikun (ចិន)
-Best Opposite Spiker៖ Issei Otake (ជប៉ុន)
-Best Libero៖ Husain Sultan (បារ៉ែន)

ដោយ​ឡែក​ចំណាត់​ថ្នាក់​រួម​ឆ្នាំ​នេះ​មាន៖
១) ចិន
២) ជប៉ុន
៣) បារ៉ែន
៤) កូរ៉េខាងត្បូង
៥) អ៊ីរ៉ង់
៦) ប៉ាគីស្ថាន
៧) ថៃ
៨) អូស្រ្តាលី
៩) តៃវ៉ាន់
១០) ឥណ្ឌា
១១) ហុងកុង

ពានរង្វាន់ Asian Men’s Volleyball Cup រៀបចំ​រាល់​២​ឆ្នាំ​ម្តង ហើយ​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​ធ្វើ​ទីក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា តែ​ត្រូវ​លប់​ចូល​វិញ ក្រោយ​មាន​ការ​យាយី​ពី​ជំងឺ​កូវីដ-១៩។ អ៊ីរ៉ង់ ជា​ក្រុម​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ រហូត​ដល់​៣​ដង ដោយ​នៅ​ឆ្នាំ​២០០៨,​២០១០,​២០១០​និង​២០១៦ ហើយ​ចិន​ឈ្នះ​២ដង នឹង​លើក​នេះ​ផង ខណៈ​កូរ៉េខាងត្បូង ឈ្នះ​ជើង​ឯក​ម្តង​នៅ​ឆ្នាំ​២០១៤ និង​កាតារ​ឈ្នះ​ម្តង​ដែរ​នៅ​ឆ្នាំ​២០១៨។

Share.