ប្រទេសថៃ : កាលពីថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញទៅទទួលពានរង្វាន់បុគ្គលឆ្នើមប្រចាំប្រទេសផ្នែកវប្បធម៌ និង សាសនា នៅទីក្រុងបាងកកប្រទេសថៃ។

កម្មវិធីប្រគល់ពានរង្វាន់នេះធ្វើឡើងក្រោមអធិបតីភាព របស់លោក Panithan Chanroonrojana និង លោកដុកទ័រ Prayoon Chantarusorn នាសាល Khurasapha នៃក្រសួងអប់រំក្នុងទីក្រុងបាងកក ប្រទេសថៃ។

ពានរង្វាន់ជាកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ គឺប្រគល់ជូនចំពោះបុគ្គលមានស្នាដៃច្រើននិងលេចធ្លោរលើផ្នែកវប្បធម៌ និង សាសនា ហើយកម្មវិធីនេះ ក៏ធ្វើឡើងដើម្បីអបអរសាទរទិវាអ្នកម្ដាយនៅក្នុងប្រទេសថៃផងដែរ។

ពានរង្វាន់ដ៏ខ្ពង់ខ្ពស់នេះ មិនមែនជាពានរង្វាន់ដំបូងឡើយ ដែល លោកជំទាវទទួលបាន ព្រោះលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន គឺ ជាបុគ្គលគំរូមួយរូបចូលរួមយ៉ាងសកម្មក្នុងការ លើកស្ទួយ និង អភិវឌ្ឍ លើផ្នែក វប្បធម៌ និង សាសនា ដែល មានសមិទ្ធិផល និង ស្នាដៃធំៗជាច្រើនបានលេចចេញជារូបរាងនៅក្នុងខេត្តបន្ទាយមានជ័យ៕

Share.