ការបើកសម្ពោធកីឡដ្ឋាន KMH Park របស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ដែលទើបនឹងជួសជុលថ្មីគ្រោង ដោយបើកចំហរ ជូនសាធារណជនបានចូលទស្សនា ដោយសេរី នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

លោក សៀក សុវណ្ណ អគ្គលេខាធិកាក្លិបបាល់ទាត់ ISI ខណ្ឌដង្កោសែនជ័យ មានប្រសាសន៍ថា៖«ការជួសជុលកីឡដ្ឋានគឺជិតរួចរាល់១០០ភាគរយហើយ ពោលគឺអាចផ្ទុកអ្នកគាំទ្រ៣ពាន់នាក់។ កីឡដ្ឋាន KMH Park ជាផ្ទះរបស់ ISI ដង្កោសែនជ័យ ដែលជាកិ្លបបាល់ទាត់អាជីព បច្ចុប្បន្នលេងក្នុងលីគកំពូលកម្ពុជា២»។

ក្រៅពីនេះក៏មានកម្មវិធីដណ្ដើមពានបាល់ទាត់កុមារសហគមន៍ អាយ​ អេស អាយ និងការបើកដំណើរការកីឡដ្ឋានខេអឹមអេចផាក។ សម្រាប់កុមារអាយុចាប់ពី ៦ឆ្នាំដល់១៤ឆ្នាំ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៣រសៀលតទៅ កីឡដ្ឋាន KMH Park។

បច្ចុប្បន្នក្រុមដែលមានមូលដ្ឋាន​នៅ​សង្កាត់​ចោមចៅ​មួយនេះ កំពុងស្ថិតនៅលេខរៀងទី៣ នៃលីគលំដាប់ទី២ ក្រោយឆ្លងកាត់ ១៥ប្រកួត ឈ្នះ១០ ស្មើ២ និងចាញ់៣ មាន៣២ពិន្ទុនៅក្នុងដៃ៕

លីងចុះឈ្មោះ: https://tinyurl.com/ISI-Community-Cup

Share.