ការប្រកួតជម្រេីសជេីងឯក​​យុវជនអាយុក្រោម១៨ឆ្នាំ (U18 Youth League 2022) ឆ្នាំ២០២២ សប្ដាហ៍ទី១១ វគ្គ១៦ក្រុមចុងក្រោយ បានបញ្ចប់ជោគជ័យទាំង៨គូ ដោយយុវជន U18 វិសាខា, ភ្នំពេញក្រោន, កំពង់ចាម, ស្វាយរៀង, អង្គរថាយហ្គឺរ, បន្ទាយមានជ័យ, សាលាកីឡាបាល់ទាត់ជាតិ និង ណាហ្គាវើលដ៍ ឡើងទៅវគ្គ៨ក្រុម​ចុងក្រោយ។

សម្រាប់​កម្មវិធី​ប្រកួត​នៅ​វគ្គ៨ក្រុម​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី២១ ខែសីហា៖ 
– វិសាខា អេហ្វស៊ី Vs សាលាតម្រង់ទិសខេត្តកំពង់ចាម
– ភ្នំពេញក្រោន Vs សាលាតម្រង់ទិសខេត្តស្វាយរៀង
– អង្គរថាយហ្គឺរ Vs សាលាកីឡាបាល់ទាត់ជាតិ
– សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ Vs ណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺ។

បញ្ជាក់***បច្ចុប្បន្នគណៈកម្មាធិការជាតិរៀបចំការប្រកួតមិនទាន់កំណត់ទីលានសម្រាប់ប្រកួតវគ្គ៨ក្រុមចុងក្រោយនោះទេ៕

Share.