ក្លិបបាល់ទាត់ Young Elephants ក្រោមការដឹកនាំរបស់លោក Satyasagara បានគ្រងជើងឯកលីគកំពូលឡាវ Lao Premier League 2022 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ទាំង២ប្រកួតនៅសល់ បន្ទាប់ពីលត់ Vientiane FC ៨-០ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។

តារាងចំណាត់ថ្នាក់ក្រុម​ទាំង​៧ Lao Premier League 2022៖
១) Young Elephants ឆ្លងកាត់១៦ប្រកួត ឈ្នះ១២ ស្មើ៤ មិនដែលចាញ់មាន ៤០ពិន្ទុ
២) Master7 FC ឆ្លងកាត់១៦ប្រកួត ឈ្នះ៩ ស្មើ៥ និងចាញ់២ មាន៣២ពិន្ទុ
៣) Ezra FC ឆ្លងកាត់១៧ប្រកួត ឈ្នះ៨ ស្មើ៤ និងចាញ់៥ មាន២៨ពិន្ទុ
៤) Luangprabang Football Federation ឆ្លងកាត់១៦ប្រកួត ឈ្នះ៥ ស្មើ២ និងចាញ់៩ មាន១៧ពិន្ទុ
៥) Laos Armmy FC ឆ្លងកាត់១៦ប្រកួត ឈ្នះ៤ ស្មើ៣ និងចាញ់៩ មាន១៥ពិន្ទុ
៦) VFC Viengchanh Football Club ឆ្លងកាត់១៧ប្រកួត ឈ្នះ៣ ស្មើ៥ និងចាញ់៩ មាន១៤ពិន្ទុ
៧) F.C.Champasak ឆ្លងកាត់១៦ប្រកួត ឈ្នះ៣ ស្មើ៣ និងចាញ់១០ មាន១២ពិន្ទុ។

គួរដឹងថាការប្រកួតពានរង្វាន់លីគកំពូលឡាវ Lao Premier League ​​តម្រូវ​អោយ​ក្រុម​ទាំង​៧​ប្រកួត​វិលជុំ​ចំនួន​៣ជុំ ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ដាច់​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល។ ក្រុម​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ឡាវ មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ផង​ដែរ។

ក្រុម Young Elephants បង្កើត​ឡើង​នៅ​ឆ្នាំ​​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៩ និង​២០២០ ឈរ​ចំណាត់​ថ្នាក់​លេខ៣ នៅ​ក្នុង​លីគ​ឡាវ ជាប់ៗគ្នា ខណៈ​ឆ្នាំ​២០២១ លីគផ្អាក​ដោយ​សារ​កូវីដ-១៩៕

Share.