ការប្រកួតជម្រេីសជេីងឯក​​យុវជនអាយុក្រោម១៥ឆ្នាំ (U15 Youth League 2022) ឆ្នាំ២០២២ សប្ដាហ៍ទី១១ វគ្គ១៦ក្រុមចុងក្រោយ បានបញ្ចប់ជោគជ័យទាំង៨គូ ដោយយុវជន U15 Tiffy Army, រតន:គិរី, អគ្គិសនីកម្ពុជា, ស្វាយរៀង, អង្គរថាយហ្គឺរ, បន្ទាយមានជ័យ, កំពត និង ណាហ្គាវើលដ៍ ឡើងទៅវគ្គ៨ក្រុម​ចុងក្រោយ។

សម្រាប់​កម្មវិធី​ប្រកួត​នៅ​វគ្គ៨ក្រុម​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី២១ ខែសីហា៖ 
– Tiffy Army FC Vs សាលាតម្រង់ទិស ខេត្តរតន:គិរី វេលាម៉ោង ៨:០០ព្រឹក ទីលានបឋមសិក្សាបុរីកម្មករ ៤
– អគ្គិសនីកម្ពុជា Vs សាលាតម្រង់ទិស ខេត្តស្វាយរៀង វេលាម៉ោង ៨:០០ព្រឹក ទីលានវិទ្យាល័យ ស្វាយរៀង
– អង្គរថាយហ្គឺរ Vs សាលាតម្រង់ទិស ខេត្តកំពត វេលាម៉ោង ៨:០០ព្រឹក ទីលានវិទ្យាល័យ ព្រះរាជសម្ភា
– សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ Vs ណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺ វេលាម៉ោង ៨:០០ព្រឹក ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន៕

Share.