ការិយាល័យក្រុមប្រឹក្សា FIFA បានអនុម័តជាឯកច្ឆ័ន្ទដើម្បីផ្អាករាល់សកម្មភាពទាំងអស់របស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ជាបន្ទាន់ដោយសារឥទ្ធិពលមិនសមរម្យពីភាគីទីបី (ការជ្រៀតជ្រែកពីភាគីទីបី) ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA។

ដូច្នេះរាល់សកម្មភាពទាំងអស់របស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ត្រូវផ្អាក៖
– ក្រុមជម្រើសជាតិឥណ្ឌា នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023
– ក្រុមជម្រើសជាតិឥណ្ឌា នឹងមិនប្រកួតមិត្តភាពអន្តរជាតិក្នុងថ្ងៃ FIFA Day នៅប្រទេសវៀតណាម
– ក្រុម ATK Mohun Bagan របស់ឥណ្ឌា មិនអាចចូលរួមពានរង្វាន់ AFC Cup – Inter Zone វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹងក្លិបក្នុងតំបន់អាស៊ាន។
– ប្រទេសឥណ្ឌា នឹងមិនធ្វើជាម្ចាស់ផ្ទះ FIFA U-17 Women’s World Cup ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ដល់ ៣០ ខែតុលា ឆ្នាំ២០២២៕

Share.