កីឡាករ​ ហេង សេងហ័ង

ស្ថានភាពរបួសរបស់កីឡាករ​ ហេង សេងហ័ង របស់ក្លិបបាល់ទាត់សូលទីឡូអង្គរ​ បានប្រសើរឡើងបន្តិច ក្រោយធ្វើការវះកាត់សរសៃជង្គង់ខាងឆ្វេង ACL (Anterior Cruciate Ligament) រួចរាល់ ក្រោមការវះកាត់ដោយផ្ទាល់របស់លោកវេជ្ជបណ្ឌិត គង់ សាវង្ស នៃគ្លីនិកឯកទេសឆ្អឹងគង់វង្ស។

យោងតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត គង់ សាវង្ស ស្ថាបនិកក្លិបបាល់ទាត់បាត់ដំបងយូណាយធីត (Battambang United) បានបញ្ជាក់ថាកីឡាករ ហេង សេងហ័ង ត្រូវការសម្រាកព្យាបាល ចាប់ពី៩ខែ ទៅដល់១២ខែ ទើបរូបគេអាចវិលត្រលប់ចូលទីលានវិញបាន។

គួរដឹងថាការពីសប្តាហ៍មុនលោកវិជ្ជបណ្ឌិត គង់ សាវង្ស ក៏បានវះកាត់សរសៃជង្គង់ Medial Cruciate កីឡាករ មឿន ថា របស់ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី ប្រកបដោយភាពជោគជ័យដូចគ្នា៕

កីឡាករ មឿន ថា និងលោកវិជ្ជបណ្ឌិត គង់ សាវង្ស
Share.