តារាហ្វេសប៊ុក និង ជាបុគ្គលមួយរូបកំពុងមានឥទ្ធិពលនិងលេចធ្លោលើបណ្ដាញសង្គម ឧកញ៉ា ទ្រី ដាណា បានបង្ហោះរូបភាពរបស់ខ្លួនជាង ១០សន្លឹកនៅក្នុងភូមិគ្រឹះថ្មី ព្រមទាំងសំណេរនាំឱ្យអ្នកផងសង្ស័យថា ឧកញ៉ារូបនេះ អាចកំពុងគិតគំរោងរៀបការម្ដងទៀតដើម្បីសង្កត់ផ្ទះថ្មីក៏ថាបាន។
កាលពីយប់ម្សិលមិញនេះ (១ មិថុនា) អ្នកជំនួញគ្រឿងពេជ្រ និង អនឡាញដ៏ជោគជ័យ ឧកញ៉ា ទ្រី ដាណា បានបង្ហោះរូបភាពនៅក្នុងភូមិគ្រឹះថ្មីរបស់ខ្លួន រួមជាមួយនឹងស្វាមីព្រមទាំងសរសេរសំណេរ (Caption) នាំឱ្យកើតមានជាមន្ទិលសង្ស័យយ៉ាងដូច្នេះថា ៖
«ថតហ្វ្រីវីឌីង ជិតរៀបការហើយចែដាណានិងពូម៉ៅ»



ក្រោយពីរូបភាពរបស់តារាហ្វេសប៊ុក និង ជាអ្នកជំនួញដ៏ល្បីក្នុងប្រទេសកម្ពុជាបានបង្ហោះចេញទៅ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសមានមតិជា Comment យ៉ាងច្រើន ដែលសារព័ត៌មានត្រយងញូវស៍សូមលើកមកបង្ហាញជូនខ្លះៗដូចខាងក្រោម៖
SOKUN 21: ស្អាតបង ហៅខ្ញុំស៊ីការអត់? បើហៅប្រាប់មុនមួយខែ បើហោះ ទៅខ្មែរ ត្រូវចត្តាឡីស័ក។ អូស្ត្រាលី នឹង បងទាំងពីរ។Chakriya Battambang: You’re look beautiful with that dress! (បងស្លៀកឈុតនេះទៅពិតជាស្អាតណាស់)
Bunseng Pin: ស្រស់ស្អាតទាំង២នាក់ បើផ្ទះវិញស្អាតកប់សារីហើយ លោកអើយ!!
Nhes Rothana: កែរូបរបស់ពូម៉ៅ ឡើងខុសពីរូបដើមឥឡូវសុំហៅពូស វិញហើយ
คุณ น้ำพัช: นางฟ้ากับเทวดาสวยหล่อน่ารักค่ะ (ទេពធីតានិងទេវតាស្រស់សោភាស្រស់សង្ហាគួរឱ្យស្រលាញ់ណាស់)
ទស្សនារូបភាពស្អាតរបស់ឧកញ៉ា ទ្រី ដាណា នៅក្នុងភូមិគ្រឹះថ្មីសូមចុចចូលតាម Link Facebook ខាងក្រោម៖


