កំពង់ធំ៖ យ៉ាងហោចណាស់ មានស្ត្រីម្នាក់បានបាត់បង់ជីវិត និងរបួសធ្ងន់៣នាក់ទៀត រួមទាំងខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ដោយសារតែភ្លៀងលាយខ្យល់កន្ដ្រាក់។ ហេតុការណ៍នេះកើតឡើងនៅភូមិសាស្រ្តឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០២ មិថុនា ២០២១ ម្សិលមិញនេះ។ 

ប្រភពពីសម្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភ្លៀងលាយខ្យល់កន្រ្តាក់ខាងលើនេះ បណ្ដាលឲ្យ

ទី១. ស្រ្ដីឈ្មោះ ណាន នីន អាយុ ៣៦ឆ្នាំ (ស្លាប់) 

ទី២ លោក ឡាយ លឹម ភេទប្រុស អាយុ៣៦ឆ្នាំ របួសធ្ងន់ (តៃកុងអាត្រាក់)

ទី៣ ឈ្មោះឃឿន លីណា ភេទប្រុស អាយុ៧ឆ្នាំ របួសធ្ងន់ (កូនស្ត្រីដែលស្លាប់)

ទី៤ ឈ្មោះ ឃឿន ស៊ីថា ភេទប្រុស អាយុ៩ខែ របួស (កូនស្ត្រីដែលស្លាប់) ជនរងគ្រោះទាំងអស់រស់នៅ ភូមិ តាឆាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ។

បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។

របាយការណ៍ក៏បានបញ្ជាក់ពីការរងផលប៉ះពាល់ផ្សេងទៀត ដូចជា

+ក្នុងនោះភូមិតាឆាវ ៣៣ខ្នង 

-រលំទាំងស្រុង០៧ខ្នង 

-របើកដំបូលទាំងស្រុង ០៣ខ្នង

-របើកដំបូលចំហៀង ២២ខ្នង 

– ត្រេតផ្ទះ១ខ្នង

+ភូមិមហ៌ ០៥ ខ្នង

– របើកដំបូល០៥ខ្នង

+ភូមិលា្វ ០៥ខ្នង

– រន្ទះបាញ់គោស្លាប់១ក្បាល

-របើកដំបូលទាំងស្រុង០១ខ្នង

-របើកចំហៀង០២ខ្នង

-រន្ទះបាញ់ឆេះរោង០១ខ្នង

ជាលទ្ធផលករណីខ្យល់កន្ត្រាក់នេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ទាំងអស់សរុប ៤៣ខ្នង ស្លាប់មនុស្ស១នាក់របួសធ្ងន់០៣នាក់ និង ងាប់គោ១ក្បាលផងដែរ៕

អត្ថបទ៖ ភ្នាក់ងារ ខេត្តកំពង់ធំ

Share.