គិត​ត្រឹម​១៥​​សប្ដាហ៍​មក​នេះ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 មាន​កីឡាករ​​១៣៦នាក់​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង-ក្រហម សរុប​ចំនួន​២៤១​សន្លឹក ខណៈ​ខ្សែការពារ ស៊ុក វឌ្ឃនា ​របស់​ក្លិបបាល់ទាត់​កងយោធពលខេមរភូមិន្ទ (Tiffy Army FC) គឺជាកីឡាករទទួលបានកាតលឿងច្រើនជាងគេ។

សរុប​កីឡាករ​ដែល​ត្រូវ​ពិន័យ​កាត​ច្រើន​ជាង​គេ​មាន៖
1. ស៊ុក វឌ្ឃនា (Tiffy Army FC) ៧សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក
2. Alexandre Cardoso (បឹងកេត) ៦សន្លឹក
3. Yuta Kikuchi (Tiffy Army FC) ៦សន្លឹក
4. ទូច ម៉ាណាន់ (គិរីវង់សុខសែនជ័យ) ៥សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក
5. កាន់ ពិសាល (Tiffy Army FC) ៤សន្លឹក
6. Cristian Roque (ណាហ្គាវើល) ៤សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក
7. Taher Jahanbakhsh (បឹងកេត) ៤សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក
8. ឆុំ ភីសា (ភ្នំពេញក្រោន) ៤សន្លឹក ក្នុងនោះកាតក្រហម១សន្លឹក៕

Share.