បន្ទាប់ពីម្ចាស់ក្លិបបិសាចក្រហម Manchester United លោក Glazers អំពាវនាវដាក់លក់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះក្នុងតម្លៃប្រមាណជាង ៤​ពាន់​លាន​ដុល្លារ​ ក្រោយរងបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើង Brentford​ ក្នុងលទ្ធផល ៤-០ កាលពីសប្តាហ៍មុន។

ពេលនេះម្ចាស់ក្រុមហ៊ុន Tesla និង​ Space X លោក Elon Musk ដែលជាមហាសេដ្ឋីដែលមានជាងគេលើលោកបាន​បង្ហោះ​​សារ​លើគណនី Twitter ថា៖«លោកកំពុងទិញក្លិប Manchester United»

យោងតាម​ទស្សនាវត្តី Forbes លោក Elon Musk ដែលមានវ័យ​៥១​ឆ្នាំ​ បច្ចុប្បន្នមានទ្រព្យ​សម្បត្តិតម្លៃ ២៧៤ពាន់លានដុល្លារ ពោលគឺជាមហាសេដ្ឋីដែលមានទ្រព្យលើសគេ លើពិភពលោក ព្រមទាំងបានទិញភាគហ៊ុនរបស់ Twitter ចំនួន ៧៣,៥លានហ៊ុន៕

លោក Glazers ម្ចាស់ក្លិប Man United
Share.