ភ្នំពេញ៖ស្ត្រីម្នាក់ខណៈដែលកំពុងអង្គុយដេរខោអាវ ត្រូវបានអតីតស្វាមីដែលបានលែងលះគ្នាអស់៨ឆ្នាំហើយនោះដើរទៅកេះហើយកេះទៀត ញាក់សុីញ៉ូភ្នែកឱនសុំ…មួយ ពេលនេះគាត់មិនយល់ព្រម ស្រវ៉ាបានកញ្ចក់វាយ ខាងប្រុស ខាងប្រុសវាយវិញពកក្បាលទ្រហោយំ។បន្ទាប់មកភាគីខាងស្រីបានប្តឹងសមត្ថកិច្ច កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីទាំង២ បានលែងលះគ្នាអស់រយៈពេល៨ឆ្នាំមកហើយ ភាគីខាងស្រីមានអាយុ៤៣ឆ្នាំ មុខរបរ ជាងកាត់ដេរ រស់នៅផ្ទះកើតហេតុ ផ្នែកខាងមុខជាមួយកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ មានស្រុកកំណើតនៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកភាគីខាងប្រុស ដែលត្រូវជាអតីតស្វាមី មាន អាយុ៥៣ឆ្នាំ មុខរបរ ជាងកាត់ដេរ រស់នៅផ្ទះកើតហេតុ ផ្នែកខាងក្រោយជាមួយប្រពន្ធថ្មីម្នាក់ទៀត ។

បើតាមភាគីខាងនារី បានឲ្យដឹងថា គាត់បានលែងលះគ្នាអស់រយៈពេល៨ឆ្នាំមកហើយ ប្តឹងផ្តល់គ្នាឡើងដល់តុលាការ តែមិនទាន់ដាច់ស្រេច រឿងទ្រព្យសម្បត្តិនិងផ្ទះរួម។ ស្រាប់តែនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះខណៈដែលគាត់កំពុងអង្គុយដេរខោអាវ ស្រាប់តែបុរសដែលជាអតីតស្វាមី ដើរទៅកេះហើយកេះទៀត ញាក់ សុីញ៉ូភ្នែក ឱនសុំ…មួយ (សង្ស័យមិនទាន់ដាច់អាល័យឆ្នាំងចាស់ ) ពេលនោះគាត់បានប្រកែកមិនយល់ព្រម កើតជាទំនាស់ហឹង្សា ទាញបានកញ្ចក់វាយប្រ៉ាវ ខាងប្រុសខឹងតបត ទាញបានសោវាយលើក្បាល និងវាយក្បាលមួយកំប៉ុងស្រាបៀរ ពេលនោះគាត់បានរត់គេចចេញក្រៅផ្ទះ រាយការណ៍ប្តឹងសមត្ថកិច្ច ។

ករណីហឹង្សា ជម្លោះរវាងអតីតប្រពន្ធ ជាមួយ អតីតស្វាមី ផ្អើលអ្នកជិតខាង សមត្ថកិច្ចចុះទៅ ខាងប្រុសបិទទ្វារចាក់សោបាត់ ជួបតែខាងស្រី សមត្ថកិច្ចសាកសួររួចឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រង់ចាំហៅភាគីខាងប្រុសទៅសម្របសម្រួលជាក្រោយ ព្រោះគ្រាដែលសមត្ថកិច្ចចុះទៅ ខាងប្រុសបិទទ្វារជិតបាត់ហើយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.