យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា បានឲ្យដឹងថានៅថ្ងៃ FIFA Day ក្រុមជម្រើសជាតិកម្ពុជាឈុតធំ នឹងប្រកួតមិត្តភាពអន្តរជាតិ«MinebeaMitsumi»ទល់នឹង ក្រុមជម្រើសជាតិឈុតធំបង់ក្លាដែស ដែលនឹងធ្វើទះនៅពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

ចំណាត់ថ្នាក់ FIFA Ranking របស់ក្រុមទាំង២៖
– គោព្រៃកម្ពុជា ឈរ​លេខ​រៀង​ទី​១៧៤​
– បង់ក្លាដែស ឈរ​លេខ​រៀង​ទី​១៩២​។

ជំនួប៤លើកចុងក្រោយកម្ពុជា មិនដែលឈ្នះ បង់ក្លាដែស ពោលគឺចាញ់៣ និងស្មើ១លើក៖
– ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
– ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
– ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ៕

Share.