ភ្នំពេញ ៖ រថយន្តព្រុសមួយគ្រឿង អ្នកបបើកបរស្រវឹងជោក បើករេពេញផ្លូវ គ្រប់គ្រងដៃចង្កូតលែងបាន ធ្លាក់ផ្លូវជ្រុលចូលក្នុងប្រឡាយទឹក ម្ចាស់ចុះចោល ឡើងជិះម៉ូតូចាកចេញទៅបាត់។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ២ មុខវត្តឃ្លាំងមឿង ចំណុចភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សមត្ថកិច្ច ប្រជាការពារយាមមួយយប់ រហូតដល់ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះទៅហើយ នៅមិនទាន់ឃើញម្ចាស់ទៅយកចេញវិញ ។

រថយន្តមួយគ្រឿងខាងលើ ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-8718 ។

បើតាមប្រជាការពារបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បើកពីត្បូងទៅជើង រេពេញផ្លូវ ។លុះដល់ ចំណយចកើតហេតុ រេចង្កូតទៅស្តាំ ជ្រុលធ្លាក់ផ្លូវ ទៅចូលក្នុងប្រឡាយទឹក តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ម្ចាស់ចុះចេញមក ស្រវឹងទោ ហៅម៉ូតូជិះចាកចេញទៅបាត់ មិនដឹងថាទៅដល់ណា ។

រថយន្តមួយគ្រឿងខាងលើក្រោយពីធ្លាក់ប្រឡាយ សមត្ថកិច្ច ប្រជាការពារភូមិ ចុះទៅដល់ទីតាំងកើតហេតុ បានត្រឹមដេកយាមរថយន្តពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ទៅហើយនៅមិនទាន់ឃើញម្ចាស់ទៅយករថយន្តចេញនៅឡើយ៕

អត្ថបទ៖តាតុង សែនជ័យ

Share.