គិតត្រឹមរយៈពេល៥ខែដើមឆ្នាំនេះពោលគឺ គិតចាប់ពីពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាង៦ពាន់នាក់និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជិត ៧០០ គីឡូក្រាមក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស។

ប្រភពពីសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងរយៈពេល៥ខែនេះ សមត្ថកិច្ចបានចុះបង្រ្កាបនេះសកម្មភាពជួញដូរ រក្សាទុក  កែឆ្នៃ ចាត់ចែង និងដាំដុះ បាន១៨៤៦ករណី ឃាត់ខ្លួនមនុស្ស ៣៦០១នាក់ (ស្រី ២៦២នាក់)។ ករណីប្រើប្រាស់បង្ក្រាបបាន ៩៤៨ករណី  , ឃាត់ខ្លួនមនុស្ស  ២៧៦៨នាក់(ស្រី ៩៧នាក់) និងអនុវត្ដន៍ដីកាចំនួន ១៨៣ដីកា ឃាត់ខ្លួនមនុស្សចំនួន ១៦៩នាក់ (ស្រី៦នាក់) ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន គ្រឿងញៀន ជាង 691kg កញ្ឆា 14,695ដើមនិង កញ្ឆាសួត 63kg106g។ សម្ភារៈដែលសមត្ថកិច្ចចាប់យកបានរួមមាន រថយន្ដ 38គ្រឿង ម៉ូតូ 643គ្រឿង ទូរស័ព្ទ2287គ្រឿងជញ្ជីង 104គ្រឿង អាវុធខ្លី 2ដើម អាវុធវែង 18ដើម (កែច្នៃ 11ដើម)។ ក្រៅពីនេះនៅមានប្រាក់មួយចំនួនទៀត៕

Share.