មីៗនេះ​ អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង​ល្បី​ លោក ខាំ ភូរិ បាន​ចេញ​មក​ឆ្លើយតប​ចំពោះ​សំនួរ​ដែល​មាន​អ្នក​ចោទ​សួរ​លោក​ថា​មូលហេតុអ្វីលោកហ៊ានផ្សាយភាពយន្ត​បុរាណ​របស់​ខ្លួននៅពេលនេះ ចំពេលជល់គ្នាជាមួយភាពយន្ត​បុរាណថៃដែលកំពុង​តែ​ចាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ខ្មែរ​ថា

« «ចម្លើយខ្ញុំនេះគឺជាផែនការក្រុមហ៊ុន ហើយខ្ញុំក៏មិនបានដឹងថារឿងដ៏ល្បីនេះបញ្ចាំងនៅពេលណាដែរ។ តែជាទស្សនៈផ្ទាល់ខ្លួនខ្ញុំ ខ្ញុំពុំដែលបានយកខ្លួនឯងទៅប្រៀបធៀបនឹងនរណាម្នាក់ទេ ហើយក៏រឹតតែពុំអាចប្រៀបធៀបជាមួយប្រទេសថៃ ដែលវិស័យភាពយន្តគេមានការរីកចម្រើនខ្លាំង និងបានក្លាយទៅជាឧស្សាហកម្មភាពយន្តទៅហើយដែរ។ យើងត្រូវការពេលវេលាច្រើនទៀត ដើម្បីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ក្លាយជាអ្នកប្រកួតប្រជែងថ្មីដ៏មានសក្តានុពល។ យើងមានដូនតាជាអ្នកកសាងអង្គរ យើងហ៊ាននិយាយពាក្យនេះដោយមានមោទនភាព តែយើងត្រូវហ៊ាននិយាយថាយើងនៅដើរក្រោយស្រមោលគេច្រើនណាស់ក្នុងវិស័យមួយនេះ។»

បន្ទាប់​ពី​ឃើញ​ការ​បកស្រាយ​របស់​លោក​ចំពោះ​ករណី​ខាង​លើ​នេះ​អ្នក​ព័ត៌មាន​សារព័ត៌មាន​ត្រយង​បាន​ទំនាក់​ទំនងទៅ​​លោក​តាមរយៈ​សារអេឡិច​ត្រូនិក​ដើម្បី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​។

លោក ខាំ ភូរិ គឺជាបុគ្គល​លេចធ្លោមួយ​រូប​ក្នុង​រង្វង់​សិល្បៈ​តាម​រយៈ​ស្នាដៃ​និពន្ធ​ចម្រៀង​ ដឹកនាំ​ចម្រៀង​ និង​ស្នាដៃ​ភាពយន្ត​ភាគ​ល្បីៗ​ជា​ច្រើន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​ស្នាដៃ​ចុង​ក្រោយ​ដែល​ត្រៀម​បម្រើចំណី​ចក្ខុ​របស់​លោក​រឿង​ «ខោល» ដែល​សម្ដែង​ដោយ​តារា​ល្បីៗ​ដូច​ជា​ ហ្សូណូ កញ្ញា មាន សូនីតា កញ្ញា កែវ សុបញ្ញា លោក Berry និងតារាកិត្តិយសជាច្រើនរូបទៀត គ្រោង​នឹង​ចេញ​ផ្សាយ​ឆាប់ៗ​នេះ​។

ចង់ដឹងថា លោក ខាំ ភូរិ បកស្រាយបន្ថែមបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share.