Thursday, October 6 Login

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ លោក រ័ត្ន ស៉ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី បានសម្រេច ឃុំខ្លួនជនត្រូវចោទឈ្មោះ លាង ចាន់ទី ហៅ ឡុង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូអនឡាញ ស្នាក់នៅកាស៊ីណូទី៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទ លួចមានស្ថានទម្ងន់ទោស (កាប់គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិ) ។

សូមរំលឹកថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ជាបក្ខពួករបស់ជនសង្ស័យឈ្មោះ យឿន រ៉ាដូច នៅចំណុចម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅយានដ្ឋានជួសជុលរថយន្តយីហោ ទី បុប្ឆា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធករណីកាប់គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិ។

ជនរងគ្រោះឈ្មោះ អ៊ា ទី ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់យានដ្ឋានទីបុប្ឆា ស្នាក់នៅផ្ទះលេខ ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារៈដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IJ៧១៥២។ សម្ភារៈបាត់បង៖ ទូរទស្សន៍ថ្លឹងកង់រថយន្ត ចំនួន ០១ គ្រឿង តម្លៃ១៧០ដុល្លារអាមេរិក, អាគុយ ចំនួន០១គ្រឿង តម្លៃ៩០ដុល្លារអាមេរិក, ឧបករណ៍បុកផ្សែងរថយន្ត ចំនួន០១ តម្លៃ២៥០ដុល្លារអាមេរិក, ហាតឌីស កុំព្យូទ័រ ចំនួន០១ តម្លៃ ៧០ដុល្លារអាមេរិក, ម៉ូទ័រ សប់កង់រថយន្ត ចំនួន០១ តម្លៃ៧០ដុល្លារអាមេរិក, ស្ពីកកើម៉ាកJBLពណ៌ ខៀវ ចំនួន០១ តម្លៃ១៧០ដុល្លារអាមេរិក៕

អត្ថបទ៖ចតុមុខ

Share.

Leave A Reply