នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់​ក្រុមហ៊ុន Tesla, Space X មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បាន​បង្ហោះ​​សារ​លើគណនី Twitter ថា៖«លោកកំពុងទិញក្លិប Manchester United» ធ្វើឲ្យផ្អើល​ពេញ​អស់ពិភពអ្នកសេហ្នាកីឡាបាល់ទាត់។

ក្រោយឃើញមានសារព័ត៌មានជាច្រើនជុំវិញពិភពលោកនាំគ្នាស្រង់សម្តីរបស់មហាសេដ្ឋីសញ្ជាតិអាមេរិក ដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះច្រើនពេក លោក Elon Musk ក៏បាន Comment Twitter របស់លោក Musk ដដែលថា៖ «ទេ! នេះគឺជាការលេងសើចនៅលើ Twitter ។ ខ្ញុំមិនទិញក្លិបកីឡាណាឡើយ»

មានបច្ចុប្បន្នតម្លៃហាងឆេងលើទីផ្សាររបស់ក្លិបបិសាចក្រហម Man United ត្រឹមតែ ២,៨ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែលោក Glazers ប្រធានក្លិប Man United បានដាក់លក់ក្នុងតម្លៃរហូតដល់ ៤,៨៩ ពាន់ដុល្លារអាមេរិកឯណោះ។ គោលបំណងនៃការដាក់ថ្លៃខ្ពស់បែបនេះ គឺដោយសារលោកគឺមិនចង់លក់ឲ្យអ្នកផ្សេងក្រៅពីត្រកូល Glazers របស់លោកឡើយ។

គួរដឹងថាត្រកូល Glazers បានទិញយកក្លិបបិសាចក្រហមដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើនបំផុត​មួយ​លើលោកមកកាន់កាប់ក្នុងតម្លៃ ៧៩០ លានផោនកាលពីឆ្នាំ ២០០៥។ ខណ: Manchester United គឺជា​ក្លិប​បាល់ទាត់​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក​។ ក្លិប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​អង់គ្លេស​ច្រើន​ជាងគេ​គឺ​រហូត ២០​ដង និង​ធ្លាប់​ឈ្នះ​ជើងឯក Champion League ចំនួន ៣​ដង​។

ប៉ុន្តែ​ក្នុង​រដូវ​កាល​ថ្មី​នេះ English Premier League ២០២២/២៣ ក្លិប Man United ​កំពុង​រង​ការ​បរាជ័យ​យ៉ាង​អាម៉ាស ដោយ២​ប្រកួត​ដំបូង ចាញ់ទាំង២ប្រកួត ស្ថិតនៅលេខរៀងទី២០បាតតារាងតែម្តង៕

Share.