Thursday, October 6 Login

បន្ទាយមានជ័យ ៖ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពីកុមារាម្នាក់ យកសំរាមច្នៃជាម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូចបញ្ជាតេលេ និង បន្ទាប់ពីយកមកបង្ហាញនៅកម្មវិធីតាំងពិព័រណ៍ ស្ទែម ឆ្នាំ២០២២ ក្រោមប្រធានបទ ” ទាំងអស់គ្នាសម្រាប់អាជីវកម្មអនាគត់កាន់តែប្រសើរ” នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។


កុមារា អាយុ១៤ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ កំពុងទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន ក៏ដូចជាសិស្សានុសិស្ស ជាមួយគំនិតច្នៃប្រឌិត ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល យកមកកែច្នៃប្រឌិតទៅជារបស់លេង ដូចជា ៖ ម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូច បញ្ជាដោយ តេលេ( Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា ឡាន និងត្រាក់ទ័រជាដើម។


កុមារា លឹម វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា ៖ ដោយសារតែមានការស្រលាញ់ និងមានចំណង់ចំណូលចិត្តតាំងពីក្មេង ក្នុងការកែច្នៃរបស់របរផ្សេងៗ ទៅជារបស់លេងដោយបានប្រើប្រាស់វត្ថុដែលគេបោះចោលមានដូចជា ៖ សំបកកេស ចានស្នោរ បំពង់បឺត ដើម្បីប្រមូលយកមកកែច្នៃជាម៉ាស៊ីនច្រូត ដោយមានតេលេបញ្ជាឲ្យទៅមុខ ថយក្រោយបាន បត់ឆ្វេងស្តាំ ដូចរបស់ពិតជារបស់ពិតប្រាកដ។


កុមារារៀនថ្នាក់ទី៨ រូបនេះបានបញ្ជាក់ថា៖ ម៉ាស៊ីន ច្រូតស្រូវខ្នាតតូច ដែលផ្សំឡើងពីរបស់ អេតចាយនេះ គឺបានកែច្នៃប្រើរយៈពេល១សប្តាហ៍ សំរាប់កែច្នៃរួចរាល់ចេញជារូបរាង និងបញ្ជាបាន ហើយបើគិតពីការចំណាយជាថវិកាអស់ប្រមាណ៤ម៉ឺនរៀលតែប៉ុណ្ណោះ។


កុមារារូបនេះបន្ថែមថា៖ ក្រោយយករបស់អេចចាយមកច្នៃជាម៉ាស៊ីនច្រូវស្រូវហើយ រូបគេក៏អាចបង្កើតរបស់របរលេងផ្សេងៗទៀតដូចជា៖ កូនឡានដី ត្រាក់ទ័រ គោយន្តជាដើម។ ជាមួយគ្នានោះរូបក៏ចង់បង្កើតជារបស់លេងផ្សេងៗទៀត ភ្ជាប់ដោយបច្ចេកវិទ្យាថ្មីៗផងដែរ។ សំរាប់ថ្ងៃអនាគត់កុមារា លឹម វណ្ណារិទ្ធ ចង់ក្លាយជា អ្នកឌីសាញ់មួយរូបផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.

Leave A Reply