តួ ឯកប្រុស Lee Jung Jae ដែលគ្រប់គ្នាបានស្គាល់មុខតាមរយៈភាពយន្តភ្នាល់ដាក់ជីវិត  «Squid Game» នៅពេលថ្មីៗនេះ បានបង្ហាញមុខក្នុងភាពយន្តថ្មីមួយទៀតហើយ ដែលមានចំណងជើងថា «Hunt»។ ភាពយន្តកំពុងតែល្បីរន្ធឺខ្លាំងក្នុងឧស្សាហកម្មភាពយន្តរបស់កូរ៉េ គ្រាន់តែត្រឹមតែបញ្ចេញឱ្យទស្សនាតែ ៣ថ្ងៃប៉ុណ្ណោះ រកបានអ្នកគាំទ្ររាប់លានទៅហើយ។ យ៉ាងណាមិញ Super Star កូរ៉េខាងត្បូងរូបនេះ មានតម្លៃខ្លួនខ្ពស់បំផុតនាំមុខគេក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េ។

ភាពយន្ត «Hunt» ធ្លាប់ទទួលបានឱកាសចូលរួមបញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកាន 2022 នៅប្រទេសបារាំងកាលពីអំឡុងខែ ឧសភា ហើយបានវិលត្រឡប់មកបញ្ចាំងនៅក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី 10 ខែសីហា កន្លងមកនេះ។

តាមការអះអាងរបស់អ្នកគ្រប់រោងកុននៅកូរ៉េបានលើកឡើងថា ភាពយន្ត «Hunt» បាននាំមុខគេក្នុងការចំណូលពីអ្នកទស្សនា  នោះក៏ដោយសារតែមានការគាំទ្រខ្លាំងចំពោះការសម្ដែងរបស់តួឯកប្រុស Lee Jung Jae ។ ភាពយន្តនេះដែរ ក៏មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗ និងពូកែក្បាច់គុនដូចជា Kim Jeong Do, Ju Ji Hoon , និងកញ្ញា Jo Yoo Jeong  ជាដើម។

បើទោះបីជានៅមិនទាន់មានការបញ្ជាក់ពីតួលេខពិតប្រាកដនៃតម្លៃខ្លួនរបស់តារាប្រុសវ័យ ៤៩ ឆ្នាំរូបនេះនៅឆ្នាំថ្មីយ៉ាងណាក្ដី ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់សារព័ត៌មានបរទេសបានអះអាងថា លោក Lee Jung Jae កំពុងតែត្រូវបានក្រុមហ៊ុនផលិតកុនបែបថាមពល និងឥទ្ធិពលទេព Marvel Studios ចចារពីតម្លៃដ៏ខ្ពស់កក់ពពក។

លោក Lee Jung Jae អាចនិយាយថា ជាតារាកូរ៉េដែលស្ថិតក្នុងអំបូររបស់ Netflix ទៅហើយ ដែលស្នាដៃជាច្រើន និងកេរ្ត៍ឈ្មោះរបស់លោកត្រូវបានផលិករភាពយន្តហូលីវូដកំពុងកត់សម្គាល់។ ក្នុងនោះហ្វេនក៏កំពុងរង់ចាំមើលថា តើលោកនឹងមានវត្តមានពិតប្រាកដរួមស្នាដៃជាមួយ Marvel Studios ហើយចោល Netflix ឬុយ៉ាងណា?

ប្រភព៖ Teenee

Share.