នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​កាសែត​ The People លោក​ Simon Cowell ស្ថាបនិក​ Variety Show ដ៏​ល្បីល្បាញ​ជា​ច្រើន​ បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​ករណី​បាត់​បង់​ជីវិត​ របស់​បេក្ខជន​ Noland Neal ដែលស្លាប់​ក្នុង​រវាង​កំពុង​ប្រកួត ​ធ្វើ​ឱ្យ​លោក​ប្ដូរ​ការ​គិត​ច្រើន​ក្នុង​ជីវិត​។

«មាន​រឿង​មិន​ល្អ​ច្រើន​បាន​កើត​ឡើង​ច្រើន​ឆ្នាំ​កន្លងមក​នេះ​។ ថ្ងៃ​មុន​ខ្ញុំ​បាន​គិត​ពី​រឿង​នេះ​ដែរ។ មនុស្ស​យើង​ពិត​ជា​ស្លាប់​លឿន​មែន​។ រាល់​ពេល​ដែល​មាន​មនុស្ស​ស្លាប់​ ហើយ​អ្នក​នោះ​គឺជា​មនុស្ស​ដែល​យើង​ស្គាល់ យើង​ពិត​ជា​មាន​អារម្មណ៍​ខ្លោចផ្សារ​ណាស់​។ នៅ​វេលា​នោះ​ គឺថា តើ​ខ្ញុំ​អាច​និយាយ​អ្វី​បាន​? រឿង​អាក្រក់​ក់ត​ឡើង​ច្រើនដង ហើយ​រាល់​ពេល​ដែល​វា​កើត​ឡើង​ ចិត្ត​យើង​លំបាក​ណាស់។»

Neal បាន​ស្លាប់​កាល​ពី​ខែ​មុន ក្នុង​ផ្ទះរបស់​លោក​នៅ​​ Nashville​ ហើយ​មូលហេតុ​នៃ​ការ​ស្លាប់​ត្រូវ​បាន​បងប្អូន​ជីដូន​មួយរបស់​លោក​ Dyland Seals ថា​លោកចិត្ត​ចុះចាញ់​ចំពោះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រើប្រាស់​ថ្នាំញៀន។ ក្រៅ​ពី​ជា​បេក្ខជន​ AGT លោក Neal ក៏​ធ្លាប់​មាន​វត្តមាន​ប្រកួត​រដូវ​កាល​ទី១០​នៃ​កម្មវិធី​ The Voice កាល​ពី​ឆ្នាំ​២០១៦ ផង​ដែរ។

មែនទែន​ទៅ​ Neal មិនមែន​ជា​បេក្ខជន​ America’s Got Talent ទីមួយ​ឡើយ​ដែល​ស្លាប់​ក្នុង​ពេល​កំពុង​ប្រកួត​ប្រជែង រំលឹក​ឡើង​វិញ​កាល​ពីខែ​កុម្ភៈ ការ​ប្រកួត​រដូវកាល​ទី​១៦ ម្ចាស់​ប៊ូតុងមាស​កម្មវិធី​ America’s Got Talent អ្នក​នាង​ Nightbird ក៏​បាន​ស្លាប់​ដែរ​ក្រោយ​ពី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​មហារីក​មួយ​រយៈ​។អតីត​បេក្ខនារី​ប៊ូតុង​មាសវ័យ​៣១ឆ្នាំ​ ​ធ្លាប់​បាន​និយា​យ​ប្រាប់​គណៈកម្មការ​នៅ​ក្នុង​ពេល​បង្ហាញ​សមត្ថភាព​ថា​ គ្រូពេទ្យ​បាន​ប្រាប់​ថា​ខ្លួន​មាន​សង្ឃឹម​រស់​ត្រឹម​តែ​២​ភាគរយ​ប៉ុណ្ណោះ​។

Simon បាន​ពោល​ថា​ក្នុ​ងរវាង​៣​ឆ្នាំ​​មក​នេះ​ គឺជា​ពេល​វេលា​ដ៏​លំបាក​មួយ​សម្រាប់​ខ្ញុំ​ តើ​អ្នក​គិត​ថា​គ្រប់​យ៉ាង​ធម្មតា?​ ហើយ​នៅពេល​ដែល​អ្នក​ជួប​រឿងដូច្នេះ​ អ្នក​ពិត​ជា​លំបាក​ទទួល​យក​ណាស់។ លោក​បាន​បន្ថែម​ទៀត​ថា​៖ «ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ខ្ញុំ​បាន​រៀន​ច្រើន​ពី​រឿង​នេះ​ អ្នក​ចាំ​បាច់​ត្រូវ​តែ​រៀន​ទទួល​ស្គាល់​ ហើយ​ព្យាយាម​រស់នៅ​រាល់​ថ្ងៃ​ដោយ​គិត​វិជ្ជមាន​ មាន​សុខភាព​ល្អ​ តែ​ប៉ុណ្ណឹងទៅ ខ្ញុំ​ធ្លាប់​និយាយ​រឿង​នេះ​ជាមួយ​នឹង​គេដែរ​ មនុស្សយើង​គ្មាន​អ្នក​ណា​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះដែល​នឹង​​មក​ដល់​ឡើយ​។

នេះ​គឺជា​លើក​ទីមួយ​ហើយ​ ដែល​ Big Boss កម្មវិធី​​ត្រកូល​ got talent និយាយដល់​ករណី​មាន​បេក្ខជន​បាន​ស្លា.ប់​ក្នុង​ពេល​កំពុង​ប្រកួត​នៅ​ក្នុង​កម្មវិធី​ដែល​ខ្លួន​បាន​រៀបចំ​និង​បង្កើត​ឡើង​៕

Share.