Thursday, October 6 Login

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន មនុស្ស៧នាក់ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២គីឡូ៩ខាំ។

មនុស្សទាំង៧នាក់រួមមាន១.ឈ្មោះ ខា ពេជ្រ ២.ឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ ៣.ឈ្មោះ អៀង ចាន់រស្មី ៤.ឈ្មោះ សួន ម៉េងលាង ៥.ឈ្មោះ តូច រ័ត្ន ៦.ឈ្មោះ ញិន ព្រីដា ៧.ឈ្មោះ វុធ វ័ន្ត ។

សូមបញ្ជាក់ថា នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន Express សាខាខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ និងស្វាយរៀង ខែសីហាឆ្នាំ២០២២៕

អត្ថបទ៖ចតុមុខ

Share.

Leave A Reply