រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងនៅថ្ងៃនេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀតនៅថ្ងៃទី០៣ខែ មិថុនាឆ្នាំ២០២១នេះ។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣២នាក់នេះ មាននៅស្រុកព្រៃឈរ ចំនួន១៥នាក់, ស្រុកកងមាស ចំនួន១នាក់, ស្រុកបាធាយ ចំនួន៥នាក់, ស្រុកជើងព្រៃ ចំនួន១០នាក់ និងមកពីខេត្តកំពត ចំនួន១នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ។

Share.