យោងតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត គង់ សាវង្ស ស្ថាបនិកក្លិបបាល់ទាត់បាត់ដំបងយូណាយធីត (Battambang United) បាន​ជួយ​វៈកាត់​កីឡាករ​បាល់ទាត់​អាជីព​៣នាក់​ដោយ​ជោគជ័យ ក្រោយ​រងរបួស​អំឡុង​ពេល​ប្រកួត​នាពេល​កន្លង​ទៅ។

កីឡាករ មឿន ថា៖ បានធ្វើការវះកាត់សរសៃ Medial Cruciate រួចរាល់ ក្រោមការវះកាត់ដោយផ្ទាល់ ពីលោកវិជ្ជបណ្ឌិត គង់ សាវង្ស នៃគ្លីនិកឯកទេសឆ្អឹងគង់វង្ស។

តាមការបញ្ជាក់ពីលោក គង់ សាវង្ស បានបញ្ជាក់ថាកីឡាករ មឿន ថា បានរងរបួសអំពីបញ្ហាសរសៃជង្គង់ និងបានធ្វើការវះកាត់នូវសរសៃដែលដាច់ដោយយកសរសៃពីកន្លែងផ្សេង នៃរាង្គកាយ របស់គាត់ដើម្បីយកមកជំនួស សសៃ ដែលមានបញ្ហារបួស ហើយលោកបានបញ្ជាក់ផងដែរថា ពេលនេះលោក មឿន ថា បានកំពុងសម្រាកព្យាបាលបន្ត និងក្រោមការមើលថែពីបុគ្គលិក នៃគ្លីនិកឯកទេសឆ្អឹង គង់វង្ស និងរូបលោកផ្ទាល់។

កីឡាករ មឿន ថា

– កីឡាករ​ ហេង សេងហ័ង៖ ស្ថានភាពរបួសរបស់កីឡាករ​ ហេង សេងហ័ង របស់ក្លិបបាល់ទាត់សូលទីឡូអង្គរ​ បានប្រសើរឡើងបន្តិច ក្រោយធ្វើការវះកាត់សរសៃជង្គង់ខាងឆ្វេង ACL (Anterior Cruciate Ligament) រួចរាល់ ក្រោមការវះកាត់ដោយផ្ទាល់របស់លោកវេជ្ជបណ្ឌិត គង់ សាវង្ស នៃគ្លីនិកឯកទេសឆ្អឹងគង់វង្ស។ ហេង សេងហ័ង ត្រូវការសម្រាកព្យាបាល ចាប់ពី៩ខែ ទៅដល់១២ខែ ទើបរូបគេអាចវិលត្រលប់ចូលទីលានវិញបាន។

កីឡាករ​ ហេង សេងហ័ង

– កីឡាករ សារុន រតនា៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ បានរងរបួសដាច់សរសៃពួរជង្គង់ ផ្នែកខាងក្នុងខាងស្តាំ កំពុងតាមដានការព្យាបាលនៅបាត់ដំបងជាមួយលោកគ្រូពេទ្យចិត្តធម៌ គង់ សាវង្ស ដោយមិនមានការបង់ប្រាក់ និងកំពុងសម្រាកព្យាបាលជាបន្ត៕

កីឡាករ សារុន រតនា

លោកវេជ្ជបណ្ឌិត គង់ សាវង្ស ស្ថាបនិកក្លិបបាល់ទាត់បាត់ដំបងយូណាយធិតធ្លាប់មានប្រសាសន៍នៅលើផេក Battambang United ដូច្នេះថា៖«អ្នកខ្លះថាខ្ញុំឆ្កួតទេដឹង យកលុយផ្ទាល់ខ្លួន ចំណាយពេលវេលាពីការងារ ពីគ្រួសារដើម្បីបាល់ទាត់ ហើយមិនមានលុយចំណេញផង មានតែខាតរហូត តែសំរាប់ខ្ញុំ វានៅតែដរដែល គឺចេញបេះដូង។ បើម្នាក់ៗគឹតតែចង់បានលុយចំនេញពីវា នោះបាល់ទាត់ស្រុកយើងនិងដើរថយក្រោយហើយ»។

ក្លិបបាល់ទាត់បាត់ដំបងយូណាយធិត ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៥ ដោយកាលនោះមានឈ្មោះថា គង់ វង្ស គ្លីនិកអេស្វស៊ី ដែលមានលោកវេជ្ជបណ្ឌិត គង់ សាវង្ស ជាអ្នកគ្រប់គ្រង៕

Share.