ក្រុម​បាល់ទាត់ ​Urawa Reds Diamonds របស់ជប៉ុន បាន​យក​ឈ្នះ​ក្រុមមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Tazim ​ដោយ​លទ្ធផល ៥ទល់០ ក្នុង​វគ្គ​១៦ក្រុមចុងក្រោយ (តំបន់​អាស៊ីខាង​កើត) នៃ​ពានរង្វាន់​​បាល់ទាត់​ធំ​ប្រចាំ​ទ្វីប​អាស៊ី សម្រាប់​ក្លិប​គឺ AFC Champion League 2022។

គួរដឹងថាក្រុមមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC ទើបតែប្រកាសនាំចូលគ្រូបង្វឹកថ្មី Héctor Bidoglio អតីតគ្រូ Newell’s Old Boys ដែលជាក្លិបដើមរបស់ Messi នៅអាហ្សង់ទីន។ ក្រោយចែកផ្លូវជាមួយលោក Benjamin Mora គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។

លទ្ធផលតំបន់​អាស៊ីខាង​កើត វគ្គ១៦ក្រុមចុងក្រោយ ជើង​ទី១៖
គូ​ទី១) Daegu FC (កូរ៉េខាងត្បូង) ១-២ (កូរ៉េខាងត្បូង) Jeonbuk Hyundai Motors
គូ​ទី២) BG Pathum United (ថៃ) ៤-០ (ហុងកុង) Kitchee
គូ​ទី៣) Johor Darul Ta’zim (ម៉ាឡេស៊ី) ០-៥ (ជប៉ុន) Urawa Red Diamonds
គួ​ទី៤) Vissel Kobe (ជប៉ុន) ៣-២ (ជប៉ុន) Yokohama F. Marinos។

ខណ:តំបន់​អាស៊ី​ខាង​លិច វគ្គ១៦ក្រុមចុងក្រោយ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣-៤ ខែ​កុម្ភ: ឆ្នាំ២០២៣៖
គូ​ទី១) Al-Hilal (អារ៉ាប៊ីសាអូឌីត) vs (អារ៉ាប់រួម) Shabab Al-Ahli
គូ​ទី២) Al-Shabab (អារ៉ាប៊ីសាអូឌីត) vs (អ៊ូសបេគីស្ថាន) Nasaf Qarshi
គូ​ទី៣) Al-Duhail (កាតារ) vs (កាតារ) Al-Rayyan
គូ​ទី៤) Al-Faisaly (អារ៉ាប៊ីសាអូឌីត) vs (អ៊ីរ៉ង់) Foolad៕

Share.