ភ្នំពេញ ÷ ករណីភ្ញាក់ផ្អេីលមួយបានកេីត ដោយគេបានប្រទេះឃេីញសាកសពមួយ បានអណ្តែតទឹក នៅប្រឡាយលូទឹកស្អុយបឹងត្របែក។

ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ១០:០០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ១០៥ ប្រឡាយលូបឹងត្របែក សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានបញ្ចាក់ថា មុនពេលកេីតហេតុ អាវុធហត្ថខណ្ឌចំការមន បានទទួលដំណឹងនៃការបាត់បុរសជនជាតិចិនម្នាក់ កាលពេលវេលម៉ោង ០៣ទាបភ្លឺ ថ្ងៃទី១៩ ដោយបាត់មិនដឹងមូលហេតុ ស្រាប់តែឈានចូលម៉ោង ១១យប់ ថ្ងៃដដែល មានសន្តិសុខជិតនឹងម្នាក់បានរាយការណ៍ មកថាខ្លួនបាន ប្រទះឃេីញសាកសពបុរសម្នាក់ភ្លាមៗ នោះ អាវុធហត្ថក៏ចុះមកភ្លាមៗ ឃេីញថាសាកសព គឺជាបុរសដែលបាត់ខ្លួន មានអាយុប្រហែល៣០ឆ្នាំជាង ដែលសង្ស័យថា បុរសខាងលេី បានរអិលជេីងរួចក៏លង់ស្លាប់តែម្តង ។

ក្រោយពេលកេីតហេតុ ខាងជំនាញបានពិនិត្យសព រួចយកសពទៅ តំកល់ទុកនៅវត្ត ដេីម្បីស្វែករក នឹងទាក់ទងទៅសាច់ញាតិ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។

អត្ថបទ÷ ទូច វិច្ឆិកា

Share.