ខេត្តពោធិ៍សាត់៖ បុរសម្នាក់ជាជនសង្ស័យ ត្រូវបាននគរបាល ស្រុកតាលោកសែនជ័យ ចុះឃាត់ខ្លួន និងបង្កសំណុំរឿងទៅកាន់តុលាការ ក្នុងបទល្មើសរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ក្នុងបន្ទប់ទឹក តែមិនបានស៊ីជម្រៅត្រូវយាយជនរងគ្រោះដឹងទាន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥និង៤៦នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ទឹក​ក្រោយផ្ទះក្មេងស្រីរងគ្រោះ ក្នុងភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

លោក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោកសែនជ័យ និយាយថា ជនសង្ស័យឈ្មោះហំសុខហេង អាយុ 28 ឆ្នាំរស់នៅក្នុងភូមិតាគាំ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មកស្នាក់នៅធ្វើកម្មករសំណង់នៅវត្តដំណាក់កន្សែងក្នុងភូមិកើតហេតុខាងលើ។ ដោយឡែកក្មេងស្រីរងគ្រោះ ឈ្មោះ ពពសអាយុ 15 ឆ្នាំរស់ក្នុងបន្ទុកជាមួយយាយតាក្នុងភូមិឃុំខាងលើ។

លោកបញ្ជាក់ថា តាមការបំភ្លឺរបស់ក្មេងរងគ្រោះ គឺខណៈដែលនាងដើរសំដៅទៅក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យខាងលើបានរត់ចូលមក ហើយយកដៃខ្ទប់មាត់ រួចធ្វើសកម្មភាពរំលោភ តែមិនបានស៊ីជម្រៅនោះទេ​ ដោយសារតែខ្លួនមានឱកាសស្រែកឱ្យលោកយាយជួយក្នុងពេលនោះលោកយាយបានឮសម្រែកចៅស្រី ក៏បានស្រែកសួរតបវិញមីអូនកើតអី? ខ្ញុំដើរសំដៅមកបន្ទប់ទឹកជនសង្ស័យឮអញ្ចឹងបើកទ្វាររត់គេចខ្លួនតែម្ដង។

ក្រោយកើតហេតុយាយ និងតា បានមកប្ដឹងមេភូមិ និងបានដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ច ហើយសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យភ្លាមៗ បញ្ជូនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ អនុវត្តតាមច្បាប់៕

Share.