ភាពយន្តភាគបុរាណបែបព្រេងនិទានខ្មែរ មួយរបស់ទូរទស្សន៍ CTN តែងតែទទួលបានការគាំទ្រនិងសរសើរច្រើន ព្រោះបានរំលេចសាច់រឿងព្រេងនិទានខ្មែរឱ្យចេញជារូបរាងដើម្បីជាចំណីចក្ខុសម្រាប់អ្នកទស្សនា យ៉ាងណាមិញរឿងភាគបុរាណថ្មីដែលកំពុងតែថតនេះ ទទួលបានសរសើរច្រើន តែអ្នករិះគន់វិញក៏មានច្រើនមិនចាញ់គ្នាដែរ។



ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២១ អ្នកនាង សឿនផាន ផាភួង ជាតារាសម្ដែងមានឈ្មោះបោះសំឡេងមួយរូបបានបង្ហោះ វីដេអូដែលមានចំនួនប្រមាណជាជាង២ នាទី ផុសពីសកម្មភាពកំពុងតែសម្ដែងរបស់តួឯកប្រុសស្រីទាំងពីររូបដែលបានជួបនិងសន្ទនាគ្នា។
«តម្លង់៧សន្ដាន» ឈ្មោះបានបង្ហាញយ៉ាងច្បាស់ហើយថា សាច់រឿងចង់និយាយពីអ្វី ដូច្នេះនៅពេលតួឯកប្រុសជួបគ្នា ពិតណាស់ពិតជាធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចព្រោះតែតួស្រីសួរឯលិច ចំណែកតួប្រុសឆ្លើយឯកើត។
នៅខាងក្រោមវីដេអូនោះក្រៅពីទទួលបានកោតសរសើរចំពោះតួឯកប្រុសស្រីវ័យក្មេង ដែលមានរូបសម្រស់ស្អាតស្រស់សមគ្នាហើយនោះ ការសម្ដែងរបស់តួប្រុសរងនូវការរិះគន់ច្រើន ថានៅឆ្គង និងនៅរឹងៗ ជាពិសេសទៀតនោះគឺភាសាដែលប្រើប្រាស់ក្នុងរឿងបុរាណ ហាក់មិនទាន់ស៊ីនិងសម័យកាលនៅឡើយដូចជាមានអ្នកលើកឡើងថាសម័យបុរាណមិនមានពាក្យ «វ៉ល់ៗ» ដែលជាភាសាសម័យទំនើបយុវវ័យចូលចិត្តប្រើនោះទេ។
ត្រយងញូវស៍សូមបង្ហាញពីការយល់ឃើញនិងមតិខ្លះៗ របស់អ្នកគាំទ្រនិងអ្នកទស្សនាមកបង្ហាញជូនដូចខាងក្រោម៖
«លីន កំពង់ចាម ៖ តួប្រុសសំដែងរៀងរឹងៗតិច!»
Bobo Man : «កាយវិការ អត់ដូចធម្មជាតិ ឆ្គងៗ ឆ្គើតៗ តែរូបភាព ច្បាស់ល្អ តួប្រុស គួរតែ កាន់អ្វីមួយ ឬកំពុងធ្វើអ្វីបណ្តើរ ទើបសម»
Kunthea Chan: «តួស្អាតៗតែការនិយាយនិងសម្តែងនៅឆ្គងសូមអ្នកដឹកនាំរឿងជួយកែសម្រួលបន្ថែមដើម្បីរឿងខ្មែរថតចេញមកបានល្អដូចជំនាន់មុន
Ah Ly Toch : «ស្លៀកពាក់បែបបុរាណ តែនិយាយបែបសម័យ ពីបុរាណមានពាក្យ (វ៉ល់ៗ) ដែរ?»





