ពានរង្វាន់​បាល់ទាត់​ AFC Champion League 2022 តំបន់​អាស៊ី​ភាគ​ខាង​កើត ឈាន​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ ខណៈ​តំបន់​អាស៊ី​ខាង​លិច​នឹង​ធ្វើ​ការ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​ដូចគ្នា​នៅ​ដើម​ឆ្នាំ​២០២៣​ខាង​មុខ។

សម្រាប់​កម្មវិធី​ប្រកួត​​វគ្គ​​៨ក្រុម​ចុងក្រោយ​តំបន់​អាស៊ីខាងកើត​មាន៖
-ម៉ោង​២​រសៀល Vissel Kobe (ជប៉ុន) ប៉ះ Jeonbuk Hyundai Motors (កូរ៉េខាងត្បូង)
-ម៉ោង​៤​ល្ងាច Urawa Red Diamonds (ជប៉ុន) ប៉ះ BG Pathum United (ថៃ)

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន ដែល​ជា​ទឹកដី​កណ្ដាល។

អ្នក​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នេះ​ត្រូវ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ស្វែង​រក​អ្នក​ឈ្នះ​តែ​១ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ រង់ចាំ​ក្រុម​ខ្លាំង​មក​ពី​តំបន់​អាស៊ី​ខាង​លិច។ តំបន់​អាស៊ីខាងលិច កំពុង​តែ​ស្ថិត​នៅ​ក្នុង​វគ្គ​ជម្រុះ​​១៦ក្រុម​ចុងក្រោយ​នៅ​ឡើយ​ដោយ​ប្រកួត​គ្នា​២ជើង ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ មុន​បន្ត​ស្វែង​រក​ក្រុម​ខ្លាំង​ទៅ​វគ្គ​៨ក្រុម, ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ។

កម្មវិធី​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ​នៅ​តំបន់​អាស៊ី​ខាង​លិច​មាន៖
-Al-Hilal (អារ៉ាប៊ីសាអ៊ូឌីត) ប៉ះ Shabab Al-Ahli (អារ៉ាប់រួម)
-Al-Shabab (អារ៉ាប៊ីសាអ៊ូឌីត) ប៉ះ​ Nasaf Qarshi (អ៊ូបេគីស្ថាន)
-Al-Duhail (កាតារ) ប៉ះ Al-Rayyan (កាតារ)
-Al-Faisaly (អារ៉ាប៊ីសាអ៊ូឌីត) ប៉ះ Foolad (កាតារ)

ក្រុម Al Hilal ម្ចាស់ជើងឯកឆ្នាំ​២០២១ កន្លង​ទៅ

ពានរង្វាន់​បាល់ទាត់​ AFC Champion League 2022 រៀបចំ​ការ​ប្រកួត​ជា​២វគ្គ​គឺ​វគ្គ​ជម្រុះ និង​វគ្គ​ចែក​ពូល ខណៈ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ក៏​បែងចែក​ដែរ ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​២តំបន់​គឺ​តំបន់​អាស៊ី​ខាង​លិច និង​អាស៊ីខាងកើត។ ការ​ប្រកួត​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៨ខែ​មីនា ដល់​ថ្ងៃ​ទី​​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣៕

Share.